ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, June 30, 2019

ស្នងការខេត្តតាកែវជំរុញអោយស្នងការរងទទួលផែនសន្តិសុខត្រូវក្តាប់ពត័មានអោយជុំ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងលើផ្នែកបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនិងពត័មានក្លែងក្លាយដែលកំពុងវៃលុកនៅក្នុងបណ្តាញសង្គម


តាកែវ៖ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានមានប្រសាសន៍ជម្រុញដល់ ស្នងការរងទទួលផែនសន្តិសុខ និងនគរបាលទាំងអស់ត្រូវតែចេះប្រើប្រព័ន្ធបច្ចេកវិទ្យា លើការតាមដានពត័មាននានា នៅតាមបណ្តាញសង្គមហ្វេសបុក ការទំនាក់ទំនងសារជាសំលេង ផ្ញើរជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងទូរទាំងពិភពលោក ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះអោយខានតែបាន ជាពិសេសត្រូវតែឆ្លើយតបអោយលឿនចំពោះពត័មានក្លែងក្លាយដែលកំពុងវាយលុកខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ។
លោកស្នងការនគរបាលខេត្តតាកែវលើកឡើងបែបនេះ ក្នុងពេលដែលលោកបានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា ២០១៩ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩  ។
លោកស្នងការបានមានប្រសាសន៏បន្តថា
ឆ្លងកាត់ការហាត់រៀនពីការក្តាប់នៅពត័មានសន្តិសុខនៅតាមមូលដ្ឋាន នគរបាលរបស់យើងត្រូវមានការយល់ដឹង អំពីសកម្មភាពមួយចំនួននៅជុំវិញខ្លួន ក្តាប់ពត័មានសន្តិសុខនានា អំពីគោលបំណងបែបណាខ្លះរបស់ជនអមិត្តមួយចំនួនដែលកៀងគរគ្នា ធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាល ។ មួយវិញទៀតអធិការនគរបាលគ្រប់ស្រុកក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើជនបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឆ្វេសប្រហែសឡើយ ចំពោះជនបរទេសដែលមកស្នាក់នៅ ទាំងមិនមានច្បាប់ទម្លាប់ច្បាស់លាស់ ។ តាកែវ














0 comments:

Post a Comment