ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, June 8, 2019

លោក ឡា ឡៃ មេបញ្ជាការកងអាវុធហត្ថខេត្តតាកែវ រៀបចំពិសារនំបញ្ចុកសាមគ្គី​ភាពជាតិ​ ជាមួយមន្ត្រីក្រោមឱវាទ


តាកែវ៖ ព្រឹកអាទិត្យ ខែជេស្ឋ ឆ្នាំច ឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០១៩ នេះ​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបកម្មវិធីពិសារនំបញ្ចុក សាមគ្គីភាពជាតិ ជាមួយបងប្អូនកងកម្លាំងអាវុធហត្ថខេត្តតាកែវ ដោយយោងតាម​ប្រសាសន៍​ដ៏​ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។
ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧត្តមសេនីយ៍ត្រី ទ្បា ទ្បៃ មេបញ្ជាការ នៃបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្ត​តាកែវ លោកបានរៀបចំកម្មវិធីពិសារនំបញ្ចុកសាមគ្គីភាពជាតិ​ ដោយមានកងកម្លាំងអាវុធហត្ថខេត្ត​ ចំនួន៧២ នាក់​ ចូលរួមពិសារ ប្រកប ដោយសាមគ្គីភាព​ មានភាពីករាយ​ និងស្និទ្ធស្នាល​ក្រៃលែង និងឆ្ងាញ់ពិសារទាំងគ្នាផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ត្រី ទ្បា ទ្បៃ បានថ្លែងឲ្យកងកម្លាំង នៃទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តតាកែវ ដឹងថា ការពិសារនំបញ្ចុកសាមគ្គីនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ស្នាដៃផលិតនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដឹងថា ខ្មែរមាននំបញ្ចុក ដែលមានឱជារស់ជាតិឆ្ងាញ់ពិសារ ដែលអាចបរិភោគជាមួយទឹកសម្លជាច្រើនមុខបាន។ សម្លសម្រាប់ស្រូបពិសារជាមួយនំបញ្ចុកមានដូចជា សម្លរប្រហើរ សម្លការី សម្លណាំយ៉ា ឬអាចជ្រើសរើសពិសារជាមួយទឹកត្រីផ្អែម ទៅតាមចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗបានដែរ។
ឱកាសនោះដែរ លោកមេបញ្ជការ បញ្ជាការរង និងបងប្អូនកងកម្លាំងនៃបញ្ជាការដ្ឋានខេត្តទាំងអស់ ក៏បានអញ្ជើញស្រស់ស្រូបនៅរស់ជាតិនំបញ្ចុករបស់ខ្មែរ ទាំងអស់គ្នា ប្រកបដោយភាពឆ្ងុយឆ្ងាញ់ និងសប្បាយរីករាយជាលក្ខណៈមហាគ្រួសារខ្មែរ ដែលរស់នៅក្រោមដំបូលសន្តិភាព តែមួយផងដែរ ។
សូមបញ្ជាក់ផងដែរថា ដែលកម្មវិធីពិសារនំបញ្ជុកសាមគ្គីភាពជាតិនេះ ដោយមានការជួយឧបត្ថម ពីលោក អេង ប៉ជាក មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវផងដែរ ។




0 comments:

Post a Comment