តាកែវ ៖ ព្រឹកថ្ងៃពុធ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ និងចូលកាន់តំណែង ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកអង្គរបូរី ចំនួន១៧រូប អាណត្តិទី៣ ។ ក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមពី លោក ហ៊ុយ លន នាយករងរដ្ឋបាល សាលាខេត្តតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោកលោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ការិយាល័យជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ គ្រប់ឃ្មុំ និងមន្រ្តីសាលាស្រុកជាច្រើនរូប ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកអង្គរបូរី ៕
Tuesday, June 18, 2019
Home »
» លោក មូលវិចិត្រ អភិបាលរងខេត្តតាកែវបានអញ្ជើញប្រកាសទទួលសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកអង្គរបូរី
0 comments:
Post a Comment