Monday, June 3, 2019
Home »
» លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន(៦លានរៀល)ជូនដល់គ្រួសារមន្រ្តីប៉ូលីសដែលទទួលមរណៈភាព
លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន(៦លានរៀល)ជូនដល់គ្រួសារមន្រ្តីប៉ូលីសដែលទទួលមរណៈភាព
ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ៍ ០២កេីត ខែជេដ្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោក វរសេនីយ៍ ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ អមដំណេីរដោយក្រុមការងារ លោក អធិការ អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា អញ្ជើញចុះប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន(៦លានរៀល)ជូនដល់គ្រួសារលោកស្រី តុប យ៉ាន ត្រូវជាភរិយាសព លោក រស់ យ៉េ ជាមន្ត្រីប៉ុស្តិ៍នគរបាលជាតិចូលនិវត្តន៍ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយសារ(ជម្ងឺលេីសឈាម)នេះស្ថិតនៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្ដតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមន៏មិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕
0 comments:
Post a Comment