ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Friday, May 31, 2019

លោក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីប៉ុស្តិរដ្ឋបាលស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ ព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណេីរដោយក្រុមការងារ និង លោក អធិការ អធិការរង អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ប៉ុស្តិ៍១-លោក អនុសេនីយ៍ឯក ឃិន ឃឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ ២-លោក អនុសេនីយ៍ឯក ហេង ទ្រី នាយប៉ុស្តិ៍រដ្ឋបាលអង្កាញ់ ៣-លោក អនុសេនីយ៍ឯក ពេជ្រ ឃុនពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលចារ ជំនួសអតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្ថិតនៅភូមិស្នោរ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង បានប្រគល់សម្ភារៈប្រេីប្រាស់រួមមានៈម៉ូតូរ៉ូឡាចំនួន០២គ្រឿ ពិលបញ្ជាចរាចរណ៍ចំនួន៥ អាវចំណាំងចំនួន០២ ដែលត្រូវប្រគល់ឲ្យក្នុងមួយប៉ុស្តិ៍ៗ និង ជាចុងក្រោយគណៈអធិបតីបានមានមតិណែនាំផ្តាំផ្ញេី ដល់មន្រ្តីនគរបាលជាតិ ទេីបទទួលបានការតែងតាំងថ្មី ត្រូវតែខិតខំយកទុកដាក់បំពេញភារកិច្ចទៅតាមជំនាញនិង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អផងដែរ៕









0 comments:

Post a Comment