ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Friday, May 31, 2019

ឯកឧត្តម សុខ សំណាង ស្នងការនគរបាលខេត្តតាកែវជំរុញអោយមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសុវតតិភាព និងសណ្តាប់ធ្នាប់ជូនដល់ពលរដ្ឋ

ខេត្តតាកែវ៖ រសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ ណែនាំផែនការ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ។
        ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ជាស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង។
        មានមតិណែនាំនាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ​ បានក្រេីនរំលឹកដល់លោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា កម្លាំងត្រៀមអន្តរាគមន៍នៅតាមអង្គភាពនិមួយៗ ដើម្បីជួយប្រជាពលរដ្ឋពេលពួកគាត់មានសំណូមពរ ទន្ទឹមនោះដែរត្រូវបង្កើនវិធានការល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ គោលដៅងាយរងគ្រោះ បង្ការទប់ស្កាត់បទល្មេីសលួច​ ឆក់​ ប្លន់​ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដេីម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានខេត្តទាំងមូលផងដែរ។



















0 comments:

Post a Comment