Thursday, May 30, 2019
Home »
» លោកវរសេនីយ៍ឯក ឆឹង រតន: ស្នងការរងទទួលផែនការងារធនធានមនុស្ស ៖ណែនាំអោយមេប៉ុស្តិច្រកទ្វារទ្វេភាគីថ្មីត្រូវបង្កើនការទំំនាក់ទំនងជាមួយភាគ្គីមិត្តនៅព្រំដែនដើម្បីបង្កើនលើគុណភាពនៃការងាររបស់ខ្លួន
លោកវរសេនីយ៍ឯក ឆឹង រតន: ស្នងការរងទទួលផែនការងារធនធានមនុស្ស ៖ណែនាំអោយមេប៉ុស្តិច្រកទ្វារទ្វេភាគីថ្មីត្រូវបង្កើនការទំំនាក់ទំនងជាមួយភាគ្គីមិត្តនៅព្រំដែនដើម្បីបង្កើនលើគុណភាពនៃការងាររបស់ខ្លួន
តាកែវ៖
ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពុងក្រសាំងថ្មី នៅស្រុកបរូរីជលសារ ខេត្តតាកែវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកវរៈសេនីយ៏ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជំរុញអោយមន្ត្រីនគរបាលដែលឈរជើងនៅតាមតំបន់បន្ទាត់ព្រំដែននេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការទំនាក់ទំនង ជាមួយនិងភាគ្គីមិត្តដែលជាប្រទេសជិតខាងដើម្បីរួមគ្នាទុបស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗអោយកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលការរបស់ថ្នាក់លើ ។
លោកស្នងការរងបានបន្តថា ក្នុងនាមយើងជាមន្ត្រីនគរបាលត្រូវតែគោរពវិន័យរបស់អង្គភាព និងចេះសាម្គីភាពគ្នាអនុវត្តលើការងារអោយបានល្អ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព គ្មានចោលួច ចោប្លន់ និងក្មេងទំនើងឡើយ ។
សូមបញ្ជាក់ថា មេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងចាស់ដែលឈ្មោះថា លោកវរៈសេនីយ៏ទោ ជា សិដ្ឋាជ័យ ត្រូវបានផ្ទេរភារៈកិច្ចមកបម្រើរការងារជានាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលវិញ ដោយជំនួសដោយលោកវរៈសេនីយ៏ត្រី ហ៊ាន ឆៃរឿន ត្រូវបានតែងតាំងជាមេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងថ្មី ។ តាកែវ
0 comments:
Post a Comment