តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំលឹកទៅដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលាទាំងអស់ ជាពិសេសត្រូវត្រៀមលក្ខណៈអោយបានល្អ ដើម្បីត្រៀមការពារព្រះមហាក្សត្រ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលនិងអញ្ជើញចូលរួមក្នុងការប្រារព្ធពិធីបុណ្យជាតិ ច្រត់ព្រះនង្គល ដែលត្រូវធ្វើនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នាពេលខាងមុខនេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា និងពិធីបំពាក់ឋាន្តរសិក្តតែងតាំងមុខតំណែងថ្មី ជូនដល់មន្រ្តីនគរបាលទូទាំងក្រុងស្រុក នៅឯស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៥៣៥នាក់ នាព្រឹកថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៩ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បន្តថា ខណៈពេលដែល ខេត្តតាកែវរបស់យើងនិងរៀបចំពិធីបុណ្យជាតិ បុណ្យច្រត់ព្រះនង្គលចូលមកដល់នាពេលខាងមុខ បងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ និងចូលមកលេងកំសាន្ត និងចូលរួមទស្សនាក្នុងពិធីបុណ្យជាតិនេះ ដូច្នោះសូមឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវរួមសហការគ្នាធានាអោយបាននូវសុខសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អប្រសើរជាទីបំផុត។
ស្នងការនគរបាលខេត្តបានបន្តថា បន្ទាប់ពីទទួលបាននៅការលើកទឹកចិត្តរបស់ថ្នាក់លើ ដែលបានតែងតាំងមុខតំណែងថ្មី ក៏ដូចជាការបំពាក់ឋានន្តរសិក្តថ្មីនេះ សូមឲ្យអស់លោកទាំងអស់គ្នាដែលជាមន្រ្តីនគរបាល ត្រូវបង្កើននៅស្មារតីយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន ចំពោះការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពនេះឲ្យបានច្បាស់លាស់ ពោលត្រូវធានាបានថា នឹងការពារសុវត្ថិភាព ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យល្អ ពិសេសគឺការសម្រួលចរាចរណ៍ដល់ពួកគាត់ធ្វើដំណើរ ឲ្យមានលក្ខណៈងាយស្រួល និងសុវត្ថិភាព ។ តាកែវ
0 comments:
Post a Comment