តាកែវ៖ បេីតាមការឲ្យដឹងពីរស្នងការនគរបាលខេត្តតាកែវបានបញ្ជាក់ថា ក្នុងករណីបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចប្រើពេល ជាង៣ម៉ោងកន្លះ បន្ទាប់ពីមានការផ្ទុះអាវុធ ទើបអាចឃាត់ខ្លួនជនល្មើសបាន នៅវេលាម៉ោង ៣ជាងនៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យបានមួយនាក់ ។
សូមបញ្ជាក់ដែរថា ក្នុងការចុះបង្ក្រាបនេះដែរកំម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ កំម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ នៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ក្រោយមានការផ្ទុះអាវុធកំម្លាំងជំនាញបានប្រេីប្រាស់គ្រប់មធ្យោបាយ ខណៈនេះកម្លាំងជំនាញធ្វេីការបង្រ្កាបបាន ហេីយធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ១នាក់ នឹងដកហូតវត្ថុតាងមាន កាំភ្លេីងខ្លី១ដេីម ដាវសាុំម៉ូរៃ២ដេីម ទូរស័ព្ទ៤គ្រឿង ស្នាប់ដៃ១ នឹងដកហូតបានថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នកំម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកកាន់ស្នងការនគរបាលខេត្ត ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាកែវ
0 comments:
Post a Comment