ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Sunday, December 30, 2018

ស្នងការដ្ឋាននគរបាលខេត្តតាកែវនាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួន៦ លានរៀល ប្រគល់ជូនគ្រួសារមរណៈភាព

   
      ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
     ព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង លោកវិរៈសេនីយ៍ឯក ឆឹង រតនៈ ប្រធានការិយាល័យបុគ្គលិក ព្រមទាំងក្រុម ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងលោក អធិការរង លោក នាយបុស្តិ៍បាលរដ្ឋបាល បាននាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់ លោកស្រី គិន លេង  ត្រូវជាភរិយាសព លោក អនុសេនីយ៍ត្រី គឹម ហាច ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលញ៉ែងញ៉ង នៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ ខេត្តតាកែវ  ស្លាប់ដោយ(គ្រោះថ្នាក់ចរាចរណ៍)ស្ថិតនៅភូមិកំសី ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្តតាកែវ។
    ថ្លែងក្នុងឱកាស និង អារម្មណ៍សោកស្តាយ នោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕






ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវអញ្ជើញចូលរួមប្រជុំពិនិត្យមើលទីតាំងសង់រោងសំរាប់រៀបចំក្នុងពិធីទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ




តាកែវ:ព្រឹក​ថ្ងៃ​ទី ៣១ ខែ ធ្នូ​ ឆ្នាំ ២០១៨ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញចូលរួមប្រជុំពិនិត្យមើលទីតាំងសង់រោងសំរាប់រៀបចំក្នុងពិធីទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួួយបងប្អូនកម្មករនិយោជិក នៅស្រុក ត្រាំកក់​ ខេត្តតាកែវ












នាថ្ងៃទី ០៩​ ខែ មករា​ ឆ្នាំ ២០១៩​ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និង​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាល​ នៃ​គណ:អភិបាល​ ខេត្ត​តាកែវ​ ព្រមទាំងមានការចូលរួមពីមន្រ្តីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត នៅភូមិ​ ចមពល ឃុំ ពពេល​ ស្រុក​ ត្រាំកក់​ ខេត្តតាកែវ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនិងលោកជំទាវព្រមទាំងមន្ត្រីក្រោមឱវាទសូមជូនពរនិងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនិងលោកជំទាវព្រមទាំងមន្ត្រីក្រោមឱវាទសូមជូនពរនិងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ 

Saturday, December 29, 2018

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ក្រើនរំលឹកវិន័យកងកំលាំងដល់មន្ត្រីនគរបាលនៅក្រោមឳវាទអោយយកចិត្តទុក្ខដាក់លើកកិច្ចការងាររបស់ខ្លួន



តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្តាប់ប្រសាសន៏ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំលឹកលើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញលើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ត្រូវតែគោរពលើបទបញ្ជារបស់អង្គភាព ដែលជាវិន័យរបស់កងកំលាំងលេខ ០០៦ ។ ក្នុងនោះអស់លោកត្រូវតែអនុវត្តអោយបានមឹងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងគឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោកត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះជាការងារដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថាអស់លោកនិងគោរពតាមបទបញ្ជា និងចេះសាម្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។ តាកែវ




















Friday, December 28, 2018

នកធ្វើដំណើរទៅតាមផ្លូវជាតិលេខ ២ប្រយ័ត្នជាប់ស្ទះ ខណៈក្រុមកម្មកររោងចក្រជិត២ពាន់នាក់បាននិងកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ២


តាកែវ៖កម្មកររោងចក្រកាត់ដេរនៅស្រុកបាទីជិត២ពាន់នាក់នាំគ្នាបាតុកម្មបិទផ្លូវជាតិលេខ២រយៈពេល៣ថ្ងៃមកហើយនៅតែមិនទាន់ទទួលបានដំណោះស្រាយអី្វឡើយពីអាជ្ញាធរ ខណៈដែលក្រុមកម្មករបានធ្វើការទៀមទាររកប្រាក់បំណាច់ឆ្នាំរបស់ពួកគាត់ពីថៅកែរោងចក្រសេឌូណូខេមបូ នីតធីង ដែលថៅកែរោងចក្រមិនព្រមបើកអោយក្រុមកម្មករ។
សូមបញ្ជាក់ផងដែរថា រោងចក្រខាងលើគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានឈ្មោះថា សេឌូណូ ខេមបូនីតធីង ដែលមានទីតាំងឋិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលមានកម្មករបម្រើការងារក្នុងរោងចក្រចំនួន ២៦៥០នាក់ ។
តំណាងអោយក្រុមកម្មកររោងចក្រសេឌូណូ បាននិយាយប្រាប់ក្រុមអ្នកសារពត័មានថា ពួកគាត់ជាក្រុមកម្មករោងចក្រឈរនៅទីនេះបិតផ្លូវជាតិលេខ២ គឺដើម្បីស្នើសុំអោយអាជ្ញាធរជួយរកដំណោះស្រាយអោយពួកគាត់ ខណៈដែលពួកគាត់បានធ្វើការទាមប្រាក់បំណាច់ឆ្នាំ តែថៅកែចិន មិនព្រមបើកអោយ ហើយការធ្វើការតវ៉ានេះដែរគឺមានរយៈពេល ៣ថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានលទ្ធផលអ្វីដែលក្រុមកម្មករទទួលយកបាននៅឡើយទេ ហើយក្រុមកម្មករនៅតែប្រកាន់ជាគោលជំហរយ៉ាងរឹងមាំ នៅតែបន្តឈរបិទផ្លូវទាំងថ្ងៃក្តៅ ដើម្បីសុំអោយថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំមកអោយពួកគាត់ និងលក្ខណ្ឌ៣ចំនុចផ្សេងទៀត ។
ជុំវិញបញ្ហាខាងលើនេះដែរលោក ភួង ឈីម អភិបាលស្រុកបាទីបានអោយដឹងថា ការធ្វើការតវ៉ារបស់ក្រុមកម្មករខាងលើ គឺគិតមកដល់ថ្ងៃទី ២៨ខែធ្នូ ២០១៨នេះ មានរយៈពេល៣ថ្ងៃមកហើយ ដែលក្រុមកម្មករបានធ្វើការតវ៉ាដោយឈរបិទផ្លូវជាតិលេខ ២ ធ្វើអោយមានការរាំងស្ទះនៅការចរាចរណ៏យានយន្តធ្វើដំណើរឆ្លងកាត់ ក្នុងការបិទផ្លូវខាងលើនេះដែរ អាជ្ញាធរខត្តដែលដឹកនាំដោយលោកឈូរ សុធា អភិបាលរងខេត្តតាកែវ បានស្នើសុំអោយក្រុមកម្មករធ្វើការបើកផ្លូវឡើងវិញដើម្បី អោយមានការចរាចរណ៏ឡើងវិញ សម្រាប់យានយន្ត ហើយភាគីខាងកម្មករបានទទួលយកនៅសំណើរនេះ រួចក៏បាននាំគ្នាបើកផ្លូវឡើងវិញ ។ លោកអភិបាលស្រុកបានបន្តថា បន្ទប់ពីហៅតំណាងក្រុមកម្មកររោងចក្រ ចូលទៅស្តាប់ និងធ្វើការប្រជុំរកដំណោះស្រាយជាមួយនិងថៅកែរោងចក្រ គឺជាលទ្ធផល កម្មកររោងចក្រនៅតែមិនទាន់ទទួលយកនៅការសម្របសម្រួលខាងលើ ទើបធ្វើអោយមានការបិទផ្លូវជាបន្តទៀតពីពួកគាត់ ។  តាកែវ


Thursday, December 27, 2018

កិច្ចប្រជុំបូកសរុប វាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ-កណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងទ័ពការពារព្រំដែនខេត្តាអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
















ខេត្តតាកែវ ៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំបូកសរុប វាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ-កណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងទ័ពការពារព្រំដែនខេត្តាអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រយៈពេល០១ឆ្នាំ២០១៨ និងលើកទិសដៅបន្ត០៦ខែ ដើមឆ្នាំ២០១៩)។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាប្រធានអង្គប្រជុំ លោក ឧត្តមសេនីយ៍ត្រី លុយ ធៀម ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក វរសនីយ៍ឯក ប៊ួយ ត្រូងយ៉ុង មេបញ្ជាការរងយោធាការពារព្រំដែនខេត្តអានយ៉ាង ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូក្រុមការងារ របស់ខេត្តទាំង០៣ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍បើកអង្គប្រជុំ ព្រមទាំងមានមតិ លើកឡើងផ្តោតសំខាន់ទៅលើ កិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសព្រហទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានលើកឡើងនូវសភាពការណ៍សន្តិសុខនានាក្នុងតំបន់មានការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរួមរវាងកងកម្លាំង នៃខេត្តទាំងបី ដើម្បីរួមចំណែកជម្រុញចំណងសាមគ្គីភាព មិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងចាត់ទុកថាជាកត្តាដ៏សំខាន់ដើម្បីរួមចំណែកឲ្យមានប្រសិទ្ធភាពក្នុងការបង្កាប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលឆ្លងដែនចេញចូលអាស្រ័យផលប្រចាំថ្ងៃ។ នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃខេត្តទាំងបីបានផ្លាស់ប្តូបទពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការថែមទៀត។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសពោរពេញទៅដោយចំណងសាមគ្គីភាព មិត្តភាព ជាភូមិផងរបងតែមួយដ៏ល្អប្រសើរ ជាចុងក្រោយប្រតិភូនៃខេត្តទាំងបីបានជូនការដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕