ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Tuesday, October 29, 2019

ថវិការដែលបានមកពីការប្រគុំតន្ត្រីមនុស្សធម៍មណ្ឌលកំសាន្តCLUB VIPតាកែវជាង២០លានរៀលត្រូវបានយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា


តាកែវ៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩នេះ លោក អេង ប៉ជាក រួមជាមួយភរិយា និងតារ៉ាចម្រៀងលោក ខាត់ ជេម៏ បាននាំយកថវិការដែលបានមកពីការសំណាក់អាជ្ញារធរ បងប្អូនសប្បុរសជននានានៅក្នុងខេត្តតាកែវ ចូលរួមធ្វើការជួយឧបត្ភមថិវិការ ក៏ដូចជាការជាវនូវភេសជ្ជៈ នៅក្នុងការប្រគុំតន្ត្រីមនុស្សធម៏ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ដែលរៀបចំឡើងនៅមណ្ឌលកំសាន្ត CLUB VIP ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានថវិការចំនួន ២២,៥៣៧,២០០រៀល យកមកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាហើយ ។
លោក អេង ប៉ជាក ម្ចាស់មណ្ឌលកំសាន្ត CLUB VIP តាកែវ បាននិយាយថា មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យមួយដែលបានចូលរួមជួយដល់កុមារកម្ពុជារាប់លាននាក់ដោយមិនគិតថ្លៃសេវាព្យាបាល និងមិនគិតពីអ្នកមានឬអ្នកក្រឡើយ អោយតែកុមារ មានជម្ងឺគឺមន្ទីរពេទ្យគន្ធបុប្ផា ធ្វើការជួយសង្គ្រោះ និងព្យាបាលអោយអស់ពីលទ្ធភាពទាំងអស់ ។
លោក អេង ប៉ជាក បានបន្តថា រូបលោករួមជាមួយភរិយា បានធ្លាប់ឆ្លងកាត់ ដោយកូនរូបលោកផ្ទាល់ មានមានជម្ងឺ ហើយក៏ត្រូវបានសង្គ្រោះបន្ទាន់ និងព្យាបាលបានជាសះស្បើយមកវិញដោយក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់នៅមន្ទីរពេទ្យគន្ធបុប្ផា។ កន្លងផុតជាច្រើនឆ្នាំក្រោយកូនរបស់លោកជា រូបលោកនិងភរិយា បានមានគោលបំណងមួយទៅថ្ងៃខាងមុខ និងធ្វើសកម្មភាពមនុស្សធម៍នៅពេលណាមួយ ដើម្បីយកថវិកាទាំងនោះមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការបំផុសស្មារតី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយចូលរួមបរិច្ចាកថវិការ តិចក្តី ច្រើនក្តី ទៅតាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តជួយសង្គ្រោះអាយុជីវិតកុមាររបស់កម្ពុជាយើង ។
ទទឹមនិងទទួលបានថវិការមនុស្សធម៍នេះដែរ លោកសស្ត្រាចារ្យ ហេង សុទ្ធី បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញារធរ ពិសេសលោក អេង ប៉ជាក និងភរិយា ក្រុមតារ៉ាក្នុងវិស័យសិល្បៈ ដែលអ្នកទាំងអស់គ្នាតែងតែលះបង់ដោយមិនគិតពីការនើយហត់ រៀបចំនៅកម្មវិធីតន្ត្រីមនុស្សធម៍នេះឡើង ដើម្បីបានថវិការមួយចំនួន យកមកចូលរួមជួយ និងរួមចំណែកយ៉ាងសំខាន់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ។តាកែវ





0 comments:

Post a Comment