ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, October 3, 2019

ឯកឧត្តម សុខ សំណាង នាំយកថវិកាសមាគមមិត្តនគរបាលជាតិប្រគល់ជូនគ្រួសារសពមន្ត្រីទទួលមរណភាព


ខេត្តតាកែវ៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការរង លោកអធិការនគរបាលស្រុកត្រាំកក់ ខេត្តតាកែវបានអញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើងដែលត្រូវខ្សែភ្លើងឆក់ស្លាប់។
ថវិកាដែលបានប្រគល់ជូនក្រុមគ្រួសារសពមាន ថវិកាសមាគមនមិត្តនគរបាលជាតិ ចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល)
ថវិកាផ្ទាល់ខ្លួនឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវស្នងការខេត្តតាកែវ ៦០០,០០០រៀល (ហុកសិបម៉ឺនរៀល) ថវិកាអធិការស្រុកសំរោង ៤០០,០០០រៀ(សែសិបម៉ឺនរៀល)
និងសម្ភារៈគ្រឿងបរិភោគ ឧបភោគ អង្ករ១បេស្មេីនិង៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ និងមានថវិកាជូនលោកយាយលោកតាដែលចូលរួមបុណ្យសព៧៧នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀលផងដែរ។
ថ្លែងក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្ត បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមនមិត្តនគរបាលជាតិកម្ពុជា។
សូមរំឮកផងដែរថា លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង ស្រុកសំរោង ម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលគាត់តខ្សែភ្លើងដាក់កង្ហាមិនបានប្រយ័ត្ន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅភូមិត្រពាំងកក់ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ ដែលជាទីលំនៅបច្ចុប្បន្នរបស់គាត់។ ជនរងគ្រោះ ឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ននៅភូមិ ឃុំ កើតហេតុបានស្លាប់នៅវេលាម៉ោង១៩និង១៥នាទីនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវក្រោយជួបហេតុការណ៍និងបានបញ្ជូនមកជួយសង្គ្រោះមិនបាន៕













0 comments:

Post a Comment