ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, October 16, 2019

ស្នងការនគរបាលខេត្តតាកែវជម្រុញអោយមន្ត្រីនគរបាលនៅជាប់មូលដ្ឋានត្រូវក្តាប់សភាពការអោយបានចំពោះសកម្មភាពរបស់ក្រុមជនអមិត្តដែលមានគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់


តាកែវ: លោកឧត្តមសរនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការជម្រុញទៅលើមន្ត្រីនគរបាលដែលឈរជាប់នៅតាមមូលដ្ឋាន ត្រូវសិក្សា និងក្តាប់ពីសភាពការណ៍អោយបាន ចំពោះក្រុមជនអមិត្ត ដែលមានចេតនាគៀងគរប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងចេញពីការបោះឆ្នោត ។ លោកស្នងការបានបន្តថា សកម្មភាពរបស់ជនអមិត្ត បានធ្វើចលនាជាច្រើន ប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជារបស់យើង នៅផ្នែកខាងក្រៅនៃប្រទេស ដូចជាធ្វើការញុះញុង គៀងគរគ្នា ធ្វើការរារាំងអ្នកវិនិយោគក្រៅប្រទេសមិនអោយមកវិនិយោគនៅក្នុងស្រុក ដែលចលនានេះ ជាចេតនាមួយក្នុងគោលបំណងប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលស្របច្បាប់  ។
ថ្លែងបែបនេះក្នុងពេលដែលលោកស្នងការនគរបាលខេត្តតាកែវ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការការពារបុណ្យឯករាជ្រជាតិ បុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែនៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការខេត្ត ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីទុបទល់ជាមួយនិង ការគ្រោងធ្វើផែនការរបស់ជនអមិត្ត កងកំលាំងទាំងអស់ដែលជានគរបាលជាតិ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ មានមុខលើការប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមទប់ទល់ រាល់សកម្មភាព ដែលអាចកើតមានឡើង អំពីសកម្មភាពរបស់ជនអមិត្ត ដែលជាចេតនាមួយធ្វើអោយ អសន្តិសុខក្នុងសង្គម និងអសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះក្នុងនាមយើងជានគរបាល ដែលមានភារៈកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវតែបង្ក្រាប និងឃាត់ខ្លួនភ្លៀម ៗ ចំពោះក្រុមអមិត្តណាដែលបង្កើតអោយមានសកម្មភាពចលាចល់នៅក្នុងសង្គម ក្នុងគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាល ស្របច្បាប់ ។ តាកែវ
























0 comments:

Post a Comment