ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, October 2, 2019

មន្ត្រីជំនាញ.រឿងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្នើរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ ជួយទប់ស្កាត់យានដ្ឋានកែច្នៃនិងតំឡើងឡានបែនចង្កូតស្ដាំនៅក្រុងដូនកែវគឺជារឿងមិនពិតទេ




តាកែវ..រឿងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្នើរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ ជួយទប់ស្កាត់យានដ្ឋានកែច្នៃនិងតំឡើងឡានបែនចង្កូតស្ដាំនៅក្រុងដូនកែវគឺជារឿងមិនពិតទេ នេះបើតាមសម្ដីរបស់លោកស្រី គង់ សារុំ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ។
ជំនាញខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ លោកស្រី គង់ សារុំ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៩ នេះថាបន្ទាប់ពីក្រុមជំនាញបានចុះទៅដល់យានដ្ឋានឈ្មោះ ឃាង ហាក់ ដែលស្ថិតនៅភូមិថ្នល់បែកសង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវបានពិនិត្យឃើញថាមានរថយន្តចំនួន ៩ គ្រឿង នៅក្នុងរោងជាង ក្នុងនោះមានរថយន្ត៤ គ្រឿង(ចង្កូតឆ្វេង)មានស្លាកលេខចូលមកជួសជុលធម្មតា និង ៥ គ្រឿងទៀតមានពន្ធ (ចង្កូតឆ្វេង)កំពុងធ្វើការកែច្នៃដូរជាប្រភេទ ២ កែមកជាឡានបែន។
លោកស្រី គង់ សារុំុ បានបញ្ជាក់ថានៅក្នុងខេត្តតាកែវមានយានដ្ឋានជួសជុលកែច្នៃចំនួន ១៣៧ យានដ្ឋានដោយបានចុះបញ្ជីទាំងអស់ហើយកម្លាំងជំនាញបានចុះធ្វើការណែនាំជាប្រចាំដើម្បីអោយអនុវត្តតាមផ្លូវច្បាប់។








0 comments:

Post a Comment