ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, October 6, 2019

ស្នងការនគរបាលខេត្តតាកែវថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលនៃស្នងការនគរបលខេត្តតាកែវដែលបានខិតខំប្រឹងប្រែងការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អនាឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ


ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទទី៧ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយ
កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងពេល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានណែនាំនិងបាន ក្រេីនរំលឹកដាស់តឿន អំពីវិន័យកងកម្លាំងនគរបាលជាតិ លេខៈ០០៦បបជ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំដែងនូវការ កោតសរសេីរជូនចំពោះកងកម្លាំងនគរបាលខេត្តតាកែវ ដែលបានខិតខំអស់កម្លាំងកាយចិត្តបំពេញភារកិច្ចស្នូល ក្នុងការថែរក្សា កាពារ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសភូមិ ឃុំ មានសុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌទទួលបានជោគជ័យផងដែរ។
បន្ទាប់ពីបានចូលរួមសំណេះសំណាលជាមួយកងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវរួច ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកស្នងការរងបាននិងលោកប្រធានការិយាល័យបានអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ស្រី សូផាត នាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលមានជំងឺសម្ពាធឈាមឡើង(លើសឈាម)ឯកឧត្តមបានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន(មួយលានរៀល)និងថវិកាលោកស្នងការរងនិងប្រធានការិយាល័យចំនួន ៩៣ ម៉ឺនរៀល រួមនឹងអង្ករ ២ បាវទឹកត្រី ១យួរទឹកស៊ីអ៊ីវ ១ យួរផងដែរ។















0 comments:

Post a Comment