ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, October 9, 2019

ប្រកាសចូលកាន់មុខតំណែង ប្រធាន មន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ចខេត្តតាកែវ


តាកែវ៖ ឯកឧត្តម ចាប សុផារឹទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើណែនាំនិងផ្តាំផ្ញើរទៅដល់លោកប្រធានមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ តែទើបតែងតាំងថ្មី ត្រូវ ខិតខំឲ្យអស់ពីសម្ថភាព នៅការងារដែលថ្នាក់លើបានប្រគល់ជូន ពិសេសនោះត្រូវមានទំនាក់ទនង និងសហការគ្នាឲ្យបានល្អនៅពេលចុះធ្វើអធិការកិច្ចនៅក្នុងមន្ទីរអង្គភាពណាមួយ ក្នុងសម្ថកិច្ចដែលខ្លួនគ្រប់គ្រង ។

ការថ្លែងលើកទ្បើងបែបនេះរបស់ ឯកឧត្តម ចាប សុផារឹទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពីធីប្រកាសចូលកាន់មុខតំណែង ប្រធាន មន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ចខេត្តតាកែវ ព្រឹកថ្ងៃ ពុធ ទី ០៩ ខែតុលា ឆ្នាំ២០១៩ មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នមួយរូប គឺត្រូវមានសម្ថភាពឲ្យបានគ្រប់គ្រាន់ ខិតខំបំពេញការងារឲ្យបានល្អ ត្រឹមត្រូវតាមច្បាប់ក្បួន ដោយឈរលើគោលការណ៍ច្បាប់ជាធំ មានភាពអព្យាក្រិត្យទៀតត្រង់ ប្រកបដោយក្រមសិល្បិ៍ធម៌វិជ្ជាជីវៈ ក្នុងនាមជាដឹកនាំ ហើយជាពិសេសទៅទៀតនោះ គឺត្រូវមានកិច្ចសហការគ្នាឲ្យបានល្អ តាំងពីខេត្តរហូតដល់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងពេលដឹកនាំមន្រ្តីក្រោមឱវ៉ាតរបស់ខ្លួន ចុះធ្វើអធិការកិច្ចនៅមន្ទីរអង្គភាពណាមួយនៅក្នុងខេត្តរបស់យើងនោះ ទើបការងាររបស់ខ្លួនដែលបានចុះអនុវត្តនោះទទួលបានជោគជ័យជាផ្លែផ្កាទៅបាន ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបន្តទៀតថា ចំពោះផ្តល់សេវាសាធារណៈណាមួយ ឬការបញ្ជូនរាល់ឯកសារផ្សេងៗ គឺត្រូវតែធ្វើឲ្យបានលឿន មិនត្រូវមានការយឺតយ៉ាវ គឺត្រូវធ្វើឲ្យឆាប់ ហើយមានប្រសិទ្ធិភាពបំផុត ។

ជាចុងក្រោយ ឯកឧត្តម ចាប សុផារឹទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់បន្ថែមថា មន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនេះ គឺដើរតួសំខាន់ណាស់ក្នុងការតំរង់ទិស និងតាមដានរាល់សកម្មភាពទាំងទ្បាយណា ដែលគ្រប់អង្គភាពស្ថាប័ន ក្នុងខេត្តអនុវត្តន៍ ដើម្បីឲ្យប្រសិទ្ធិភាពនៃគ្រប់គ្រងនីមួយៗដំណើរការទៅបានល្អ និងកាត់បន្ថយការចំណាយខុសប្រ ក្រតីនៅតាមមន្ទីរអង្គភាពមួយចំនួនផងដែរ ៕



















0 comments:

Post a Comment