តាកែវ..ព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយលោកស្នងការរង លោក អធិការ អធិការរង និងក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ស៊ឹម ចាន់ដារ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំ ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន(០១លានរៀល) ថវិកាមិត្តរួមការងារចំនួន(២៧ម៉ឺនរៀល)និងថវិកា១០ម៉ឺនរៀលទៀត លោកស្នងការ ជូនអ្នកជំងឺជិតខាងពីរនាក់ក្នុងម្នាក់(៥ម៉ឺនរៀល)ប្រគល់ជូនដល់គ្រួសារដើម្បីចូលរួមចំណែកកាត់បន្ថយទៅលើការចំណាយថ្លៃព្យាបាលបានមួយចំនួន។ ទាំងអស់នេះស្តែងចេញនូវទឹកចិត្តមនោសញ្ជេតនាសម្បុរសធម៌ គុណធម៌ រវៀងថ្នាក់ដឹកនាំល្អ តែងតែគិតគួរយកចិត្តទុកដាក់ ចំពោះសហការីមន្ត្រីក្រោមឱវាទទាំងអស់ដែលបានជួបទុក្ខលំបាក់ក្នុងគ្រួសារផងដែរ ៕
0 comments:
Post a Comment