Friday, October 25, 2019
Home »
» ស្នងការនគរបាលខេត្តតាកែវប្រាប់ឲ្យនគរបាលនៅក្រោមឱវាទត្រូវត្រៀមខ្លួនបង្ក្រាបអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការពារប្រជាពលរដ្
ស្នងការនគរបាលខេត្តតាកែវប្រាប់ឲ្យនគរបាលនៅក្រោមឱវាទត្រូវត្រៀមខ្លួនបង្ក្រាបអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការពារប្រជាពលរដ្
តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់ឲ្យនគរបាលនៅគ្រប់មូលដ្ឋាន ទាំងអស់ត្រូវត្រៀមខ្លួនការពាររាជរដ្ឋាភិបាលស្របច្បាប់និងត្រូវកម្ចាត់ចំពោះក្រុមណាមួយដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រើនរំលឹកលើកិច្ចការងារការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាមួយនាយការិយាល័យ អធិការទាំង១០ស្រុកនិងក្រុង និងមេប៉ុស្តិនគរបាលរដ្ឋបាលទាំង១០០ នៅរសៀលថ្ងៃសុក្រ ទី ២៥ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បានធ្វើការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសមន្ត្រីនគរបាលជាតិទាំងអស់ មិនអាចទទួលយកបានជាដាច់ខាត។
មួយរយៈពេលថ្មីៗនេះទណ្ឌិត សម រង្សី បានប្រកាសពីគម្រោងធ្វើដំណើរចូលស្រុកវិញនៅពេលខាងមុខដោយបានអំពាវនាវនិងគៀកគរប្រជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ដូច្នេះក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវត្រៀមខ្លួនថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តបទបញ្ជាម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្សី ដោយធ្វើការចាប់ខ្លួនយកទៅផ្តន្ទាទោសទៅតាមច្បាប់។
លោកស្នងការ បានមានប្រសាសន៏បន្ថែមថា មន្ត្រីនគរបាលក្នុងតាកែវទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច លើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញានិងបង្ក្រាបអោយបាន រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ឧបាយក ដែលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ ។ ទទឹមនិងនោះ ដែរលោកស្នងការនគរបាលខេត្តតាកែវបានក្រើនរំលឹក ដល់នគរបាលក្នុងមូលដ្ឋានត្រូវសិក្សានិងកំណត់មុខសញ្ញាអោយបាននៅរាល់បទល្មើស ក៏ដូចជាសកម្មភាពនានាដែលកើតមានឡើង ទើបមន្ត្រីនគរបាលយុត្តិធម៍យើងអាចធានាបាននៅសុខសុវត្តភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន «ភូមិឃុំមានសុវត្តិភាព»។ ជាងនេះទៅទៀតកងកំលាំងនគរបាលទាំងអស់ ក៏បានត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លើការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ៕ តាកែវ
0 comments:
Post a Comment