ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, October 12, 2019

លោក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សអញ្ជើញចុះសួរសុខទុក្ខមន្ត្រីប៉ូលីសនៃស្នងការដ្ឋានដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ




ខេត្តតាកែវ៖ ព្រឹកថ្ងៃសៅរ៍ ១៤កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ឯក យន់ បុប្ផា នាយរងផ្នែកការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានជំងឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង បានយកថវិកាឧបត្ថម្ភរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការ ចំនួន១.០០០.០០០(មួយលានរៀល)និងថវិកាមិត្តរួមការងារចំនួន៨៥មឺុនរៀល)ប្រគល់ជូនដល់គ្រួសារ និងបានសំណេះសំណាលជាមួយក្រុមគ្រួសារនិងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

0 comments:

Post a Comment