ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Friday, November 1, 2019

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវអញ្ជើញបិទវគ្គបំប៉នច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តតាកែវ៖ នៅរសៀលថ្ងៃសុក្រ ៥កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទីនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី"បិទវគ្គបំប៉នស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ:២៧១៨ សជណ របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីនគរបាលជាតិ" នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
          ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោក នាយការិយាល័យជំនាញទាំង៣២ លោក អធិការ អធិការរង ទទួលការងារសណ្តាប់ធ្នាប់គ្រប់ស្រុក ក្រុង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តនិងសិក្ខាកាមសរុបចំនួន៣១៩នាក់ ស្រី៥នាក់។
          ថ្លែងទៅកាន់អង្គពិធីបិទវគ្គនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការ សូមកោតសរសេីរចំពោះលោកគ្រូឧទ្ទនាមដែលបានយកអស់កម្លាំងកាយចិត្តខិតខំបង្ហាត់បង្រៀនទៅតាមជំនាញនិមួយៗជូនដល់សិក្ខាកាមក្នុងវគ្គសិក្សាខ្លី តែមានន័យអាចឲ្យសិក្ខាកាមក្រេបជញ្ជក់បាននូវខ្លឹមសារមេរៀន ចំណេះដឹង បទពិសោធពីលោកគ្រូឧទ្ទេសនាម និងយកជំនាញទាំងអស់នេះទៅអនុវត្តឲ្យចំទិសដៅ និងណែនាំក្រេីនរំលឹកដាស់តឿនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលេី២៤ម៉ោងនៅគ្រប់អង្គភាព រៀបចំផែនការ ការពារបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែបប្រទីប សំពះព្រខែ និង អកបំបុក នាពេលខាងមុខ និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងក្តាប់សភាពការណ៍សន្តិសុខឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប ទាន់ពេលវេលា។ ដោយឡែកចំពោះអ្នកចូលរួមគាំទ្រ និងអ្នករង់ចាំទទួលទណ្ឌិត សម រង្ស៊ី ត្រូវបានច្បាប់ចាត់ទុកជាអំពើខុសច្បាប់ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការយ៉ាងមឺុងម៉ាត់ចំពោះ អ្នកចូលរួមអ្នកគាំទ្រទាំងនោះមិនអនុញ្ញាតឲ្យពួក អគតិមួយក្តាប់តូចធ្វើអី្វខុសច្បាប់នោះឡើយ។ លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានលើកឡើង និងណែនាំដល់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ត្រូវតែស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងកុំចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងញុះញង់លាបពណ៌មកលេី កងកម្លាំងប្រដាប់អាវុធ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ជាចុងក្រោយលោក ឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ពួកសុវត្ថិភាព អាវចំណាំង អាវកាក់ ពិលបញ្ជាចរាចរណ៍មួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕




















0 comments:

Post a Comment