ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Tuesday, November 5, 2019

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលជាមយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ នៅរសៀលថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទីនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី"ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រចាំបញ្ជា និង កម្លាំងអន្តរាមគន៏ពិសេសចំនួន៣១៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ"។
        ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង និងមន្រ្តីពាក់ព័ន្ធ។
       ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម អ៊ួច ភា អភិបាលខេត្ត សូមសំដែងនូវការកោតសរសេីរចំពោះកងកម្លាំងនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តកន្លងមកក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានប្រគល់ថវិកាចំនួន១០.០០០.០០០លានរៀល(ដប់លានរៀល)អង្ករ០១តោន ទឹកក្រូច១០០កេះ ទឹកសុទ្ធ១០០កេះ ជូនដល់លោក ឧត្តមសេនីយ៍ទោ ស្នងការ ដេីម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ពិសារអំបុកសាគ្គី ការពារជាតិសាសនា ព្រះមហាក្សត្រ ព្រមទាំង ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាថ្ងៃទី១០ ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ពេលខាងមុខនេះ។ជាចុងក្រោយឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជេីញត្រួតពិនិត្យមេីលកន្លែងហូបចុក ស្នាក់នៅនិងហូបបាយសាគ្គីជាមួយកងកម្លាំងអន្តរាគមន៏ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

























0 comments:

Post a Comment