ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, November 2, 2019

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អាគារសាលប្រជុំថ្មី

តាកែវ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿនក្រើនរំលឹកឱ្យស្នងការនគរបាលរាជធានី ខេត្ត បន្តយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធទាំងអាគារធ្វើការ អាគារស្នាក់នៅរបស់កងកម្លាំងនគរបាលជាតិនៃអង្គភាពនីមួយៗឱ្យបានសមរម្យ ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះត្រួតពិនិត្យមើលសកម្មភាពជាងសាងសង់អាគារមួយខ្នងដែលមានទទឹង ១៦ម៉ែត្រ បណ្ដោយ ១៧.៣០ម៉ែត្រ កំពស់ពីរជាន់ជាអគារសម្រាប់ធ្វើការ និងមានសាលប្រជុំខ្នាតតូចផងដែរ ដែលកំពុងសាងសង់នៅក្នុងបរិវេណរបស់ស្នងដ្ឋាននគរបាលខេត្តតាកែវ៕














0 comments:

Post a Comment