ខេត្តតាកែវ៖ នៅរសៀលថ្ងៃសៅរ៍ ៦កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត អញ្ជេីញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថមចំនួន១.១០០.០០០រៀល(មួយលានដប់មឺុនរៀល) ថវិកាឧបត្ថម្ភទាំងនេះបានមកពីមិត្តរួមអាជីពការងារ ដេីម្បីចូលរួមចំណែកក្នុងការកាត់បន្ថយទៅលេីការចំណាយផ្សេងៗបានមួយចំនួន និងបានប្រគល់ថវិកាជូន លោក វរសេនីយ៍ទោ សឹុម ចាន់ដារ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមះ(ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តែឥឡូវដោយស្ថានភាពជំងឺធូរស្រាលត្រូវបានចេញពីមន្ទីរពេទ្យភ្នំពេញមកសម្រាកព្យាបាលជំងឺនៅឯគេហដ្ឋានស្ថិតនៅភូមិខ្វាវ ឃុំចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត៕
Saturday, November 2, 2019
Home »
» លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត អញ្ជេីញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
0 comments:
Post a Comment