ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Tuesday, October 29, 2019

ថវិការដែលបានមកពីការប្រគុំតន្ត្រីមនុស្សធម៍មណ្ឌលកំសាន្តCLUB VIPតាកែវជាង២០លានរៀលត្រូវបានយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា


តាកែវ៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩នេះ លោក អេង ប៉ជាក រួមជាមួយភរិយា និងតារ៉ាចម្រៀងលោក ខាត់ ជេម៏ បាននាំយកថវិការដែលបានមកពីការសំណាក់អាជ្ញារធរ បងប្អូនសប្បុរសជននានានៅក្នុងខេត្តតាកែវ ចូលរួមធ្វើការជួយឧបត្ភមថិវិការ ក៏ដូចជាការជាវនូវភេសជ្ជៈ នៅក្នុងការប្រគុំតន្ត្រីមនុស្សធម៏ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ដែលរៀបចំឡើងនៅមណ្ឌលកំសាន្ត CLUB VIP ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានថវិការចំនួន ២២,៥៣៧,២០០រៀល យកមកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាហើយ ។
លោក អេង ប៉ជាក ម្ចាស់មណ្ឌលកំសាន្ត CLUB VIP តាកែវ បាននិយាយថា មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យមួយដែលបានចូលរួមជួយដល់កុមារកម្ពុជារាប់លាននាក់ដោយមិនគិតថ្លៃសេវាព្យាបាល និងមិនគិតពីអ្នកមានឬអ្នកក្រឡើយ អោយតែកុមារ មានជម្ងឺគឺមន្ទីរពេទ្យគន្ធបុប្ផា ធ្វើការជួយសង្គ្រោះ និងព្យាបាលអោយអស់ពីលទ្ធភាពទាំងអស់ ។
លោក អេង ប៉ជាក បានបន្តថា រូបលោករួមជាមួយភរិយា បានធ្លាប់ឆ្លងកាត់ ដោយកូនរូបលោកផ្ទាល់ មានមានជម្ងឺ ហើយក៏ត្រូវបានសង្គ្រោះបន្ទាន់ និងព្យាបាលបានជាសះស្បើយមកវិញដោយក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់នៅមន្ទីរពេទ្យគន្ធបុប្ផា។ កន្លងផុតជាច្រើនឆ្នាំក្រោយកូនរបស់លោកជា រូបលោកនិងភរិយា បានមានគោលបំណងមួយទៅថ្ងៃខាងមុខ និងធ្វើសកម្មភាពមនុស្សធម៍នៅពេលណាមួយ ដើម្បីយកថវិកាទាំងនោះមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការបំផុសស្មារតី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយចូលរួមបរិច្ចាកថវិការ តិចក្តី ច្រើនក្តី ទៅតាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តជួយសង្គ្រោះអាយុជីវិតកុមាររបស់កម្ពុជាយើង ។
ទទឹមនិងទទួលបានថវិការមនុស្សធម៍នេះដែរ លោកសស្ត្រាចារ្យ ហេង សុទ្ធី បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញារធរ ពិសេសលោក អេង ប៉ជាក និងភរិយា ក្រុមតារ៉ាក្នុងវិស័យសិល្បៈ ដែលអ្នកទាំងអស់គ្នាតែងតែលះបង់ដោយមិនគិតពីការនើយហត់ រៀបចំនៅកម្មវិធីតន្ត្រីមនុស្សធម៍នេះឡើង ដើម្បីបានថវិការមួយចំនួន យកមកចូលរួមជួយ និងរួមចំណែកយ៉ាងសំខាន់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ។តាកែវ





Friday, October 25, 2019

ស្នងការនគរបាលខេត្តតាកែវប្រាប់ឲ្យនគរបាលនៅក្រោមឱវាទត្រូវត្រៀមខ្លួនបង្ក្រាបអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការពារប្រជាពលរដ្



តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់ឲ្យនគរបាលនៅគ្រប់មូលដ្ឋាន ទាំងអស់ត្រូវត្រៀមខ្លួនការពាររាជរដ្ឋាភិបាលស្របច្បាប់និងត្រូវកម្ចាត់ចំពោះក្រុមណាមួយដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រើនរំលឹកលើកិច្ចការងារការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាមួយនាយការិយាល័យ អធិការទាំង១០ស្រុកនិងក្រុង និងមេប៉ុស្តិនគរបាលរដ្ឋបាលទាំង១០០ នៅរសៀលថ្ងៃសុក្រ ទី ២៥ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បានធ្វើការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសមន្ត្រីនគរបាលជាតិទាំងអស់ មិនអាចទទួលយកបានជាដាច់ខាត។
 មួយរយៈពេលថ្មីៗនេះទណ្ឌិត សម រង្សី បានប្រកាសពីគម្រោងធ្វើដំណើរចូលស្រុកវិញនៅពេលខាងមុខដោយបានអំពាវនាវនិងគៀកគរប្រជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ដូច្នេះក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវត្រៀមខ្លួនថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តបទបញ្ជាម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្សី ដោយធ្វើការចាប់ខ្លួនយកទៅផ្តន្ទាទោសទៅតាមច្បាប់។
  លោកស្នងការ បានមានប្រសាសន៏បន្ថែមថា មន្ត្រីនគរបាលក្នុងតាកែវទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច លើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញានិងបង្ក្រាបអោយបាន រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ឧបាយក ដែលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ ។ ទទឹមនិងនោះ ដែរលោកស្នងការនគរបាលខេត្តតាកែវបានក្រើនរំលឹក ដល់នគរបាលក្នុងមូលដ្ឋានត្រូវសិក្សានិងកំណត់មុខសញ្ញាអោយបាននៅរាល់បទល្មើស ក៏ដូចជាសកម្មភាពនានាដែលកើតមានឡើង ទើបមន្ត្រីនគរបាលយុត្តិធម៍យើងអាចធានាបាននៅសុខសុវត្តភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន «ភូមិឃុំមានសុវត្តិភាព»។ ជាងនេះទៅទៀតកងកំលាំងនគរបាលទាំងអស់ ក៏បានត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លើការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ៕ តាកែវ













Tuesday, October 22, 2019

សមត្ថកិច្ចប៉ូលីសខេត្តតាកែវប្រើរយះពេល ១០ម៉ោងបង្ក្រាបជនសង្ស័យកាប់សម្លាប់ស្រ្តីម្នាក់នៅស្រុកសំរោង

ខេត្តតាកែវ ៖ត្រឹមរយៈពេលតែជាង១០ម៉ោង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ  សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បង្ក្រាបបានជនសង្ស័យក្នុងសំណុំរឿងមនុស្សឃាតដោយចេតនានៅស្រុកសំរោងបានដោយជោគជ័យ ។  តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកសំរោងបានឱ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានរណីមនុស្សឃាតមួយកើតឡើងនៅចំណុចមុខក្លោងទ្វារចូលសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ភ្នំជីសូរ ស្ថិតក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ ឈ្មោះ សែម ហាក់ឡី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុខុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូទៅផ្សារ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ។  ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្ដម ឧត្តមសេនីយ៍ទោ សុខ  សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក មឿង សារុន អធិការនគរបាលស្រុក ចុះប្រតិបត្តិការក្តៅ តាមចាប់ខ្លួនជនសង្ស័យខាងលើឱ្យខានតែបាន ។  បន្ទាប់ពីធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងហ្មត់ចត់ នៅវេលាម៉ោង១៩ និង០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចកំពង់ចំឡងស្វាយជ្រុំ ស្ដិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបាននាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសាកសួរបន្ត ។  បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ។






Monday, October 21, 2019

លោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាលខេត្តាកែវអញ្ជើញចុះសួរសុខទុក្ខមន្ត្រីប៉ូលិសសំរាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ចរាចរណ


តាកែវ..ព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាលខេត្តតាកែវ អមដំណើរ​ដោយ​លោកស្នងការ​រង​ លោក​ អធិការ​ អធិការរង​ និង​ក្រុមការងារ​ អញ្ជើញ​សាកសួរ​សុខទុក្ខ​ លោក​វរសេនីយ៍ទោ​ ស៊ឹ​ម​ ចាន់​ដា​រ៉ា​ នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ ដែល​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៩​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​។​

​ក្នុង​ឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ​ បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​(០១​លាន​រៀល​)​ ថវិកា​មិត្ត​រួមការ​ងារ​ចំនួន​(២៧​ម៉ឺន​រៀល​)​និង​ថវិកា​១០​ម៉ឺន​រៀល​ទៀត​ លោកស្នងការ​ ជូន​អ្នកជំងឺ​ជិតខាង​ពីរ​នាក់​ក្នុង​ម្នាក់​(៥​ម៉ឺន​រៀល​)​ប្រគល់​ជូន​ដល់​គ្រួសារ​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ទៅ​លើ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​បាន​មួយ​ចំនួន​។​ ទាំង​អស់នេះ​ស្តែង​ចេញ​នូវ​ទឹកចិត្ត​មនោ​ស​ញ្ជេ​ត​នា​សម្បុ​រសធម៌​ គុណធម៌​ រវៀង​ថ្នាក់ដឹកនាំ​ល្អ​ តែងតែ​គិត​គួរ​យកចិត្តទុកដាក់​ ចំពោះ​សហការី​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ដែល​បាន​ជួប​ទុក្ខ​លំបាក់​ក្នុង​គ្រួសារ​ផង​ដែរ​ ៕









Wednesday, October 16, 2019

ស្នងការនគរបាលខេត្តតាកែវជម្រុញអោយមន្ត្រីនគរបាលនៅជាប់មូលដ្ឋានត្រូវក្តាប់សភាពការអោយបានចំពោះសកម្មភាពរបស់ក្រុមជនអមិត្តដែលមានគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់


តាកែវ: លោកឧត្តមសរនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការជម្រុញទៅលើមន្ត្រីនគរបាលដែលឈរជាប់នៅតាមមូលដ្ឋាន ត្រូវសិក្សា និងក្តាប់ពីសភាពការណ៍អោយបាន ចំពោះក្រុមជនអមិត្ត ដែលមានចេតនាគៀងគរប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងចេញពីការបោះឆ្នោត ។ លោកស្នងការបានបន្តថា សកម្មភាពរបស់ជនអមិត្ត បានធ្វើចលនាជាច្រើន ប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជារបស់យើង នៅផ្នែកខាងក្រៅនៃប្រទេស ដូចជាធ្វើការញុះញុង គៀងគរគ្នា ធ្វើការរារាំងអ្នកវិនិយោគក្រៅប្រទេសមិនអោយមកវិនិយោគនៅក្នុងស្រុក ដែលចលនានេះ ជាចេតនាមួយក្នុងគោលបំណងប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលស្របច្បាប់  ។
ថ្លែងបែបនេះក្នុងពេលដែលលោកស្នងការនគរបាលខេត្តតាកែវ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការការពារបុណ្យឯករាជ្រជាតិ បុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែនៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការខេត្ត ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីទុបទល់ជាមួយនិង ការគ្រោងធ្វើផែនការរបស់ជនអមិត្ត កងកំលាំងទាំងអស់ដែលជានគរបាលជាតិ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ មានមុខលើការប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមទប់ទល់ រាល់សកម្មភាព ដែលអាចកើតមានឡើង អំពីសកម្មភាពរបស់ជនអមិត្ត ដែលជាចេតនាមួយធ្វើអោយ អសន្តិសុខក្នុងសង្គម និងអសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះក្នុងនាមយើងជានគរបាល ដែលមានភារៈកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវតែបង្ក្រាប និងឃាត់ខ្លួនភ្លៀម ៗ ចំពោះក្រុមអមិត្តណាដែលបង្កើតអោយមានសកម្មភាពចលាចល់នៅក្នុងសង្គម ក្នុងគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាល ស្របច្បាប់ ។ តាកែវ