ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Sunday, August 25, 2019

ឯកឧត្តម សុខ សំណាង ជួបសំណេះសំណាលជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ


ខេត្តតាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដោយពិធីនេះមានការ​អញ្ជើញចូលរួមពី​លោកស្នងការ​រង​ទទួលផែន លោកនាយ-នាយរង​ការិយាល័យ​ លោកនាយ-នាយរង​ផ្នែក ចំណុះ​ការិយាល័យជំនាញ​ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានមានមតិសំណេះសំណាលជាមួយបងប្អូនកងកម្លាំង ដែលមានវត្តមានក្នុងពិធីគោរពទង់ជាតិនាព្រឹកថ្ងៃច័ន្ទ សប្តាហ៍នេះថាកងកម្លាំងទាំងអស់ត្រូវតែពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំុចាប់ពីថ្នាក់ដឹកនាំដល់មន្ត្រីថ្នាក់ក្រោម ដោយបន្តចូលរួមពង្រឹងគោរពនិងអនុវត្តតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសការចូលរួមអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះការបំពេញភារកិច្ច នៃរចនាសម្ព័ន្ធរបស់ផ្នែកជំនាញនីមួយៗ ដើម្បីសម្រេចបានលទ្ធផលល្អ ជូនអង្គភាពបន្ថែមទៀត​៕








ក្រុមគ្រូពេទ្យស្មាគចិត្ររបស់កងទ័ពការពារព្រំដែនប្រទេសវៀតណាមចុះជួយពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំភ្នំដិនដោយមិនគិតថ្លៃ


តាកែវ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អលើការងារជំនួបប្រាស្រាយទំនាក់ទំនងមិត្តភាពកម្ពុជាវៀតណាម រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងយោធាការពារព្រំដែនប្រទេសវៀតណាម  បានឯកភាពគ្នាលើការបង្កើតអោយមានសកម្មភាពក្នុងការងារជួយដល់សង្គម ដោយតម្រូវអោយភាគីវៀតណាមបញ្ជូនក្រុមគ្រូពេទ្យដែលមានជំនាញរបស់កងទ័ពវៀតណាម មកជួយពិនិត្យសុខភាព និងព្យាបាលជម្ងឺទូរទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅជិតតំបន់ព្រំដែន ឋិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ។ 
ថ្លែងនៅក្នុងការចុះត្រួតពិនិត្យលើការងាររបស់ក្រុមគ្រូពេទ្យស្មាគ្រចិត្តកងទ័ពការពារព្រំដែនរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនោះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំប្រទល់នៃខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង ប្រទេសវៀតណាម គឺមានភាពសប្បាយរីករាយខ្លាំងណាស់ ចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ បានមកពិនិត្យសុខភាព និងជួយព្យាបាលជំងឺ ចែកថ្នាំ ជូនដល់ពួកគាត់ដោយមិនគិតថ្លៃ មិនតែប៉ុណ្ណោះថែមទាំងបានចែកជាអំណោយឃីត ម្នាក់មួយកញ្ចប់សម្រាប់ជាវត្ថុកំដរដៃត្រឡប់ទៅផ្ទះវិញថែមទៀត ។ លោកស្នងការបានបន្តថា នៅលើការជួបប្រាស្រាយទាក់ទងមិត្តភាពកម្ពុជា វៀតណាមនេះ គឺខាងយោធារការពារព្រំដែនវៀតណាម បានជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាក ចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារគឺចែកជូនសត្វគោរស់ ចំនួន ១០ក្បាល សម្រាប់ចិញ្ចឹម និងបម្រើលើការងារកសិកម្មមួយចំនួន និងបានផ្តល់នូវអាហារូបករណ៏ដល់និសិត្សក្រីក្រចំនួន១០រូបថែមទៀត ដើម្បីបន្តការសិក្សាការងារជំនាញនៅប្រទេសវៀតណាមផងដែរ ។ 
សូមបញ្ចាក់ផងដែរថា ការចុះពិនិត្យសុខភាពជូនដល់ពលរដ្ឋដែលរស់នៅឃុំភ្នំដិននេះ គឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់កងទ័ពការពារព្រំដែន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន ឌិនហ្វាយ ប្រធានការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង និងក្រុមការងារ២៥នាក់ បានធ្វើសកម្មភាពពិនិត្យនូវបរិវេណសាលាបឋមសិក្សាភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រមកទទួលសេវាការពិនិត្យនិងព្យាបាលជំងឺបានចំនួនជិត ៥០០នាក់ ។ តាកែវ៦





























Friday, August 23, 2019

បាល់ទាត់មិត្តភាពក្នុងព្រឹតកតិការណ៏ជួបប្រាស្រាយមិត្តភាពព្រំដែន កម្ពុជា វៀតណាម នៅក្រុង(ជ័រដុក) ខេត្តអានយ៉ាង ក្រុមស្នងការនគរបាលខេត្តតាកែវទទួលបានជ័យលាភីលេខ០១


តាកែវ៖ក្រុមកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវបាននំយកជ័យលីភីលេខ០១ ផ្នែកកីឡាបាល់ទាត់ហ្វូតសាលមកអោយកម្ពុជា ក្នុងព្រឹតកតិការណ៏ជួបប្រាស្រាយមិត្តភាពព្រំដែន កម្ពុជា វៀតណាម នៅក្រុង(ជ័រដុក) ខេត្តអានយ៉ាង ក្នុងក្របខ័ណ្ឌប្រកួត រវាងកងកំលាំងនគរបាល និងយោធា ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តនូវជាប់ព្រំប្រទល់និងគ្នា ។

នៅក្នុងព្រឹត្តិការប្រកួតកីឡាមិត្តភាពរវាង នគរបាល និងយោធា ខេត្តតាកែវ និងខេត្តអានយ៉ាង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងជ័រដុក ខេត្តអានយ៉ាង គឺមានក្រុមកីឡាបាល់ទាត់ចំនួន ០៧ក្រុម ដែលបានចូលរួមប្រកួត ក្នុងនោះមានក្រុមកីឡាបាល់ទាត់ហ្វូតសាលភាគីមិត្តកម្ពុជាខេត្តតាកែវមានចំនួន ០៣ក្រុម និងក្រុមកីឡាកររបស់ភាគ្គីមិត្តវៀតណាមខេត្តអានយ៉ាង មានចំនួន ០៤ក្រុម ដោយការប្រកួតកីឡាមិត្តភាពនេះធ្វើឡើងរមានយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីរកអ្នកជាប់ជំណាត់ថ្នាក់ពីលេខ០១ ដល់លេខ ០៣ លើវិញ្ញាសារប្រកួតកីឡាបាល់ទាត់ហ្វូតសាល កីឡាបាល់ទះ និងអត្តពលកម្មរត់ចម្ងាយ ។
ឆ្លងកាត់ការប្រកួតបាល់ទាត់ហ្វូតសាល ក្រុមកីឡាបាល់ទាត់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើការប្រកួតជំរុះចាញ់ឆ្លាក់ៗ ចំនួន ៣ប្រកួត ដោយប្រកួតចុងក្រោយយកចំណាត់ថ្នាក់លេខ ០១ និងលេខ ០២ គឺជួបជាមួយក្រុមនគរបាលវៀតណាម ជាលទ្ធផលរយៈពេល ២តង់ក្រុមទាំងពីរ មានគ្រាប់បាល់ ០២ ទល់ ០២ ដោយបន្តកាត់សេចក្តីដោយបាល់ពេលណាំងទីចំនួន ០៣គ្រាប់ ក្នុងនោះក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ស៊ុតបញ្ចូលទីបាន ២គ្រាប់ យកឈ្នះក្រុមនគរបាលវៀតណាម ដែលស៊ុតបញ្ចូលទីបានតែ ០១គ្រាប់ ។
លោកវរៈសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាអ្នកនាំក្រុម បានប្រាប់អ្នកសារពត័មានថា នេះជាលទ្ធផលដ៏ល្អប្រសើរមួយដែលក្រុមកីឡាបាល់ទាត់ហ្វូតសាលរបស់យើងអាចយកជ័យជំនះជ័យលីភីលេខ ០១នេះបាន ក្នុងការប្រកួតក្របខ័ណ្ឌ នគរបាល និងយោធា នៃខេត្តទាំងពីរ ហើយការប្រកួតកីឡាបាល់ទាត់ហ្វូតសាលនេះក៏មានចំនុចជាច្រើនដែលយើងត្រូវយល់ដឹងពីគ្នាទៅលើ បច្ចេកទេសនៃការលេង ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ ។ តាកែវ