ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Friday, May 31, 2019

លោក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីប៉ុស្តិរដ្ឋបាលស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ ព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណេីរដោយក្រុមការងារ និង លោក អធិការ អធិការរង អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ប៉ុស្តិ៍១-លោក អនុសេនីយ៍ឯក ឃិន ឃឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ ២-លោក អនុសេនីយ៍ឯក ហេង ទ្រី នាយប៉ុស្តិ៍រដ្ឋបាលអង្កាញ់ ៣-លោក អនុសេនីយ៍ឯក ពេជ្រ ឃុនពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលចារ ជំនួសអតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្ថិតនៅភូមិស្នោរ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង បានប្រគល់សម្ភារៈប្រេីប្រាស់រួមមានៈម៉ូតូរ៉ូឡាចំនួន០២គ្រឿ ពិលបញ្ជាចរាចរណ៍ចំនួន៥ អាវចំណាំងចំនួន០២ ដែលត្រូវប្រគល់ឲ្យក្នុងមួយប៉ុស្តិ៍ៗ និង ជាចុងក្រោយគណៈអធិបតីបានមានមតិណែនាំផ្តាំផ្ញេី ដល់មន្រ្តីនគរបាលជាតិ ទេីបទទួលបានការតែងតាំងថ្មី ត្រូវតែខិតខំយកទុកដាក់បំពេញភារកិច្ចទៅតាមជំនាញនិង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អផងដែរ៕









ឯកឧត្តម សុខ សំណាង ស្នងការនគរបាលខេត្តតាកែវជំរុញអោយមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសុវតតិភាព និងសណ្តាប់ធ្នាប់ជូនដល់ពលរដ្ឋ

ខេត្តតាកែវ៖ រសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ ណែនាំផែនការ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ។
        ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ជាស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង។
        មានមតិណែនាំនាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ​ បានក្រេីនរំលឹកដល់លោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា កម្លាំងត្រៀមអន្តរាគមន៍នៅតាមអង្គភាពនិមួយៗ ដើម្បីជួយប្រជាពលរដ្ឋពេលពួកគាត់មានសំណូមពរ ទន្ទឹមនោះដែរត្រូវបង្កើនវិធានការល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ គោលដៅងាយរងគ្រោះ បង្ការទប់ស្កាត់បទល្មេីសលួច​ ឆក់​ ប្លន់​ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដេីម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានខេត្តទាំងមូលផងដែរ។



















Thursday, May 30, 2019

លោកវរសេនីយ៍ឯក ឆឹង រតន: ស្នងការរងទទួលផែនការងារធនធានមនុស្ស ៖ណែនាំអោយមេប៉ុស្តិច្រកទ្វារទ្វេភាគីថ្មីត្រូវបង្កើនការទំំនាក់ទំនងជាមួយភាគ្គីមិត្តនៅព្រំដែនដើម្បីបង្កើនលើគុណភាពនៃការងាររបស់ខ្លួន 

 តាកែវ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពុងក្រសាំងថ្មី នៅស្រុកបរូរីជលសារ ខេត្តតាកែវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកវរៈសេនីយ៏ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជំរុញអោយមន្ត្រីនគរបាលដែលឈរជើងនៅតាមតំបន់បន្ទាត់ព្រំដែននេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការទំនាក់ទំនង ជាមួយនិងភាគ្គីមិត្តដែលជាប្រទេសជិតខាងដើម្បីរួមគ្នាទុបស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗអោយកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលការរបស់ថ្នាក់លើ ។ លោកស្នងការរងបានបន្តថា ក្នុងនាមយើងជាមន្ត្រីនគរបាលត្រូវតែគោរពវិន័យរបស់អង្គភាព និងចេះសាម្គីភាពគ្នាអនុវត្តលើការងារអោយបានល្អ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព គ្មានចោលួច ចោប្លន់ និងក្មេងទំនើងឡើយ ។ សូមបញ្ជាក់ថា មេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងចាស់ដែលឈ្មោះថា លោកវរៈសេនីយ៏ទោ ជា សិដ្ឋាជ័យ ត្រូវបានផ្ទេរភារៈកិច្ចមកបម្រើរការងារជានាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលវិញ ដោយជំនួសដោយលោកវរៈសេនីយ៏ត្រី ហ៊ាន ឆៃរឿន ត្រូវបានតែងតាំងជាមេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងថ្មី ។ តាកែវ














Monday, May 27, 2019

លោកវរសេនីយ៍ឯក ឆឹង រតនៈ​ នាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួន(២លានរៀល)ជូនដល់គ្រួសារលោក អនុសេនីយ៍ឯក កែវ ភ័ណ

 ខេត្តតាកែវ៖ រសៀលថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រង់ធនធានមនុស្ស អមដំណេីរដោយក្រុមការងារ និង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលំចង់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  អញ្ជើញចុះប្រគល់ថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួន(២លានរៀល)ជូនដល់គ្រួសារលោក អនុសេនីយ៍ឯក កែវ ភ័ណ្ឌ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលលំចង់ នៃអធិការដ្ឋាននគរបាលស្រុក សំរោង ខេត្តតាកែវ ដែល​មានភរិយារបស់គាត់ឈ្មោះ ឯម យឹន បានទទួលមរណៈភាពកាលពីពេលថ្មីៗនេះដោយសារ(ជម្ងឺដុសសាច់ក្នុងខួរក្បាល)នេះស្ថិតនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ។
       ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមន៏មិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕