ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៤ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង៥០នាទី មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចក្លឹបកំសាន្តយីហោជុំមិត្ត១៦៨ ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ បណ្តាលឱ្យឆាបឆេះអគារក្លឹបកំសាន្តមួយកន្លែងរបស់ឈ្មោះ សាន អ៊ាង ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ជា ស្រីមុំ អាយុ៤៩ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ។ ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងនគរបាលខេត្ត ស្រុក-ក្រុង ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបពន្លត់បានជាស្ថាពរ ។ អគារដែលអគ្គីភ័យឆាបឆេះមានទំហំ ០៧ម៉ែត្រ x ០៨ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី និងសម្ភាររួមមានៈ ម៉ាស៊ីនត្រជាក់០៤គ្រឿង ឧបករណ៍តន្រ្តីសម័យ(អកកាដង់) ០១ឈុត សាឡុងចំនួន១០ កៅអីជ័រ កៅអីឈើមួយចំនួន ស្រាបៀរចម្រុះមួយចំនួន និងទូរស័ព្ទដៃមួយចំនួនទៀត របស់ម្ចាស់ក្លឹប អ្នកបម្រើភ្លៀវ និងភ្លៀវ(ខូចខាតទាំងស្រុង) ។ **មូលហេតុ៖ បណ្តាលមកពីទុស្តសេខ្សែភ្លើងចេញពីម៉ាស៊ីនត្រជាក់ ។
Saturday, February 23, 2019
Home »
» អគ្គីភ័យលេបត្របាក់ក្លឹបកំសាន្តជុំមិត្ត១៦៨អស់ស្ទើរទាំងស្រុង
0 comments:
Post a Comment