Thursday, February 28, 2019
Home »
» សន្និបាទបូកសរុបវាយតម្លៃសភាពករណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០១៨របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃឆ្នាំ២០១៩ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩
សន្និបាទបូកសរុបវាយតម្លៃសភាពករណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០១៨របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃឆ្នាំ២០១៩ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩
តាកែវ៖ ស្នងការនគរបានខេត្តតាកែវបានធ្វើការកោកសរសើដល់កងកំលាំងរបស់ខ្លួនជាមួយនិងកិច្ចការងារខិតខំប្រឹងប្រែង ធ្វើការងាររួមគ្នា លើការងារបង្ក្រាប និងទុបស្កាត់រាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ជាក់ស្តែងដូចជាបទល្មើសឧក្រិដ្ឋកើតមានឡើងក្នុងឆ្នាំ ២០១៨នេះចំនួន ១៧៥លើក ក្នុងសមត្ថកិច្ចរបស់យើង អាចធ្វើការបង្ក្រាបបានចំនួន ១៧៣ករណីទៅហើយ ស្មើនិង ៩៨% ដែលជាចំនុចជោគជ័យមួយលើការងារដោះស្រាយ និងស្វែងរកយុត្តិធម័ទៅដល់ជនរងគ្រោះផងដែរ ។ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានបន្តថា នេះជាលទ្ធផលល្អប្រសើមួយ ហើយសូមអោយស្នងការរងទទួលបន្ទុកផែនព្រហ្មទ័ណ្ឌ បន្តការយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ដើម្បីបន្តស្រាវជ្រាវ និងបង្ក្រាបអោយអស់រាល់បទល្មើសឧក្រិដ្ឋដែលកើតមានឡើង នៅក្នុងទឹកដីនៃខេត្តរបស់យើង ។
ថ្លែងបែបនេះគឺក្នុងពេលដែលឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវចូលរួមនៅក្នុងពិធីសន្និបាទបូកសរុបវាយតម្លៃសភាពករណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០១៨របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃឆ្នាំ២០១៩ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩
នៅសាលប្រជុំស្នងការផ្ទាល់តែម្តង ។
សូមបញ្ជាក់ផងដែរថា បទល្មើសព្រហ្មទណ្ឌដែលកើតមានឡើងក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តតាកែវ មានចំនួន ១៧៥/១៦០ករណី កើនឡើង ១៥ករណី ស្មើនិង ៩% ក្នុងនោះសមត្ថកិច្ចនៃស្នងការនគរបាលខេត្តតាកែវបង្ក្រាបបានចំនួន ១៧៣ករណី ស្មើនិង ៩៨% ដោយធ្វើការចាប់ខ្លួនបានជនសង្ស័យចំនួន ២០៩នាក់ ។ តាកែវ
0 comments:
Post a Comment