ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, February 21, 2019

កញ្ឆាជិត ២ពាន់ដើមត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកគីរីវង្សដុតបំផ្លាញចោល

ខេត្តតាកែវ ៖  នៅថ្ងៃព្រហស្បត្តិ៍ ០២រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ម៉ោង០៧ នឹង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ   លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក  បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់បានបន្តចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង ស្មើ រនឹង១៨៥៣ដេីម  អាងស្តុបទឹក០៦អាង នៅចំណុចដុបបែកថ្លាង និងដុបកំសត់ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ៩៦៣ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


0 comments:

Post a Comment