ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Friday, February 22, 2019

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ សែម សួន

ខេត្តតាកែវ៖ ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯកស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ សែម សួន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណៈភាពវេលាម៉ោង០២ និង១៥នាទី ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជម្ងឺលើសឈាម ស្ថិតនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។
          ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ស្នងការ ចំនួនន១លានរៀល និងថវិកាចូលរួមពីក្រុមការងារចំនួន១លានហាសិបពីរម៉ឺនរៀល និងអង្ករ២បាវស្មើ១០០គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអុីវ៤យួរ ប្រគល់ជូនលោកស្រី អុិន សាវី ត្រូវជាភរិយានៃសព។
          ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕










0 comments:

Post a Comment