ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Thursday, February 28, 2019

សន្និបាទបូកសរុបវាយតម្លៃសភាពករណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០១៨របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃឆ្នាំ២០១៩ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩


តាកែវ៖ ស្នងការនគរបានខេត្តតាកែវបានធ្វើការកោកសរសើដល់កងកំលាំងរបស់ខ្លួនជាមួយនិងកិច្ចការងារខិតខំប្រឹងប្រែង ធ្វើការងាររួមគ្នា លើការងារបង្ក្រាប និងទុបស្កាត់រាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ជាក់ស្តែងដូចជាបទល្មើសឧក្រិដ្ឋកើតមានឡើងក្នុងឆ្នាំ ២០១៨នេះចំនួន ១៧៥លើក ក្នុងសមត្ថកិច្ចរបស់យើង អាចធ្វើការបង្ក្រាបបានចំនួន ១៧៣ករណីទៅហើយ ស្មើនិង ៩៨% ដែលជាចំនុចជោគជ័យមួយលើការងារដោះស្រាយ និងស្វែងរកយុត្តិធម័ទៅដល់ជនរងគ្រោះផងដែរ ។ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានបន្តថា នេះជាលទ្ធផលល្អប្រសើមួយ ហើយសូមអោយស្នងការរងទទួលបន្ទុកផែនព្រហ្មទ័ណ្ឌ បន្តការយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ដើម្បីបន្តស្រាវជ្រាវ និងបង្ក្រាបអោយអស់រាល់បទល្មើសឧក្រិដ្ឋដែលកើតមានឡើង នៅក្នុងទឹកដីនៃខេត្តរបស់យើង ។

ថ្លែងបែបនេះគឺក្នុងពេលដែលឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវចូលរួមនៅក្នុងពិធីសន្និបាទបូកសរុបវាយតម្លៃសភាពករណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០១៨របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃឆ្នាំ២០១៩ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩












នៅសាលប្រជុំស្នងការផ្ទាល់តែម្តង ។

សូមបញ្ជាក់ផងដែរថា បទល្មើសព្រហ្មទណ្ឌដែលកើតមានឡើងក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តតាកែវ មានចំនួន ១៧៥/១៦០ករណី កើនឡើង ១៥ករណី ស្មើនិង ៩% ក្នុងនោះសមត្ថកិច្ចនៃស្នងការនគរបាលខេត្តតាកែវបង្ក្រាបបានចំនួន ១៧៣ករណី ស្មើនិង ៩៨% ដោយធ្វើការចាប់ខ្លួនបានជនសង្ស័យចំនួន ២០៩នាក់ ។ តាកែវ

Saturday, February 23, 2019

អគ្គីភ័យលេបត្របាក់ក្លឹបកំសាន្តជុំមិត្ត១៦៨អស់ស្ទើរទាំងស្រុង

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៤ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង៥០នាទី មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចក្លឹបកំសាន្តយីហោជុំមិត្ត១៦៨ ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ បណ្តាលឱ្យឆាបឆេះអគារក្លឹបកំសាន្តមួយកន្លែងរបស់ឈ្មោះ សាន អ៊ាង ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ជា ស្រីមុំ អាយុ៤៩ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ។  ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងនគរបាលខេត្ត ស្រុក-ក្រុង  ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបពន្លត់បានជាស្ថាពរ ។ អគារដែលអគ្គីភ័យឆាបឆេះមានទំហំ ០៧ម៉ែត្រ x ០៨ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី និងសម្ភាររួមមានៈ ម៉ាស៊ីនត្រជាក់០៤គ្រឿង ឧបករណ៍តន្រ្តីសម័យ(អកកាដង់) ០១ឈុត សាឡុងចំនួន១០ កៅអីជ័រ កៅអីឈើមួយចំនួន ស្រាបៀរចម្រុះមួយចំនួន និងទូរស័ព្ទដៃមួយចំនួនទៀត របស់ម្ចាស់ក្លឹប អ្នកបម្រើភ្លៀវ និងភ្លៀវ(ខូចខាតទាំងស្រុង) ។ **មូលហេតុ៖ បណ្តាលមកពីទុស្តសេខ្សែភ្លើងចេញពីម៉ាស៊ីនត្រជាក់  ។






Friday, February 22, 2019

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ សែម សួន

ខេត្តតាកែវ៖ ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯកស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ សែម សួន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណៈភាពវេលាម៉ោង០២ និង១៥នាទី ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជម្ងឺលើសឈាម ស្ថិតនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។
          ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ស្នងការ ចំនួនន១លានរៀល និងថវិកាចូលរួមពីក្រុមការងារចំនួន១លានហាសិបពីរម៉ឺនរៀល និងអង្ករ២បាវស្មើ១០០គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអុីវ៤យួរ ប្រគល់ជូនលោកស្រី អុិន សាវី ត្រូវជាភរិយានៃសព។
          ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕










Thursday, February 21, 2019

កញ្ឆាជិត ២ពាន់ដើមត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកគីរីវង្សដុតបំផ្លាញចោល

ខេត្តតាកែវ ៖  នៅថ្ងៃព្រហស្បត្តិ៍ ០២រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ម៉ោង០៧ នឹង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ   លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក  បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់បានបន្តចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង ស្មើ រនឹង១៨៥៣ដេីម  អាងស្តុបទឹក០៦អាង នៅចំណុចដុបបែកថ្លាង និងដុបកំសត់ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ៩៦៣ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


Monday, February 18, 2019

ខឹងឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធអោយផឹកថ្នាំពុលសម្លាប់ខ្លួន



Add caption

តាកែវ:នៅយប់ថ្ងៃទី១៨ខែកុម្ភះ ឆ្នាំ២០១៩វេលាម៉ោងប្រហែល ២៣និង០០នាទីនៅក្នុងភូមិព្រាលឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តកែវ ។ មានកើតករណីផឹកថ្នាំពុលសម្លាប់ខ្លួន ជនរងគ្រោះឈ្មោះ​ គង់​ សំណាង ភេទ ប្រុស  អាយុ ២១ឆ្នាំ មានទីលំនៅ កើតហេតុខាងលើ បានយកថ្នាំពុលម៉ាកReasgant 5ECសម្លាប់ខ្លួនក្នុងរោងម៉ាសុីនកិនស្រូវជាប់ផ្ទះរបស់ខ្លួន។ដោយមូលហេតុ ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត(ឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធអោយខ្លួន)ទើបសម្លាប់ខ្លួនតែម្តង។
            ករណីនេះសមត្ថកិច្ចជំនាញយើងបានសហជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យទៅលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល សម្លាប់ខ្លួនឯងប្រាកដមែន ។

Sunday, February 17, 2019

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនិងលោកជំទាវព្រមទាំងសហការី សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសខួបគំម្រប់ ៥៨ ឈានចូល ៥៩ ឆ្នាំ។

Saturday, February 9, 2019

ស្នងការរងនគរបាលខេត្តតាកែវជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលថ្មី

ខេត្តតាកែវ៖ ដោយអនុវត្តន៍តាមការណែនាំ និង បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
      នាព្រឹកថ្ងៃអាទិត្យ០៦កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារ គ្រប់គ្រងធនធានមនុស្ស និង  លោក វរសេនីយ៍ឯក  ឆឹង រតនៈ នាយការិយាល័យបុគ្គលិក រួមទាំង ក្រុមការងារ បានចាត់បញ្ជូនបេក្ខជន បេក្ខនារី ដែលប្រឡងជាប់ ឲ្យចូលបម្រេីការងារក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំនួន៣៥នាក់ ដេីម្បីចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល០៤ខែ នៅសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ និង បេក្ខជនចំនួន១០នាក់ ទៀតចូលរៀនវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលជំនាន់ទី១០ មានរយៈពេល០៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងវគ្គដំបូងចំណោមបេក្ខជន បេក្ខនារីចំនួន៨០នាក់ ស្រី២០នាក់ផងដែរ៕





Thursday, February 7, 2019

ខឹងគេនិយាយដើមនាំបងប្អូនមកចូលវាយដល់ក្នុងផ្ទះខណៈពេលដែលជនរងគ្រោះកំពុងដេកបំប៉ៅដោះអោយកូនអឹមនៅលើគ្រែមុខផ្ទះ



ខេត្តតាកែវ ៖ ស្ត្រីរងគ្រោះដែលមានកូនខ្ចីម្នាក់ត្រូវបានស្ត្រី២នាក់បងប្អូននាំគ្នាមកព្រួតវាយដោយសារតែខឹងនិងជនរងគ្រោះថាបាននិយាយដើមគ្រួសាររបស់គេ  ខណៈដែលជនរងគ្រោះកំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខផ្ទះរបស់ខ្លួន។

ហេតុការណ៍បង្កហិង្សាដាក់ស្ត្រីកូនខ្ចីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០៥នាទីរសៀល ស្ថិតនៅផ្ទះជួលជនរងគ្រោះក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ ទាត់ តុលា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សព្វថ្ងៃមកជួលផ្ទះគេលក់ដូរជាមួយនិងប្តីនៅភូមិស្នោ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ស្ត្រីរងគ្រោះបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើដោយប្តីរបស់គាត់ចេញទៅធ្វើការបាត់រូបគាត់ត្រូវបានស្ត្រី២នាក់បងប្អូនដែលមានឈ្មោះ គ្រុយ អូន ភេទស្រី និងឈ្មោះ ឡៃ ភេទស្រី បាននាំគ្នាជិះម៉ូតូមកព្រួតវាយដោយពុំដឹងមូលហេតុខណៈដែលគាត់កំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខតូបលក់ដូររបស់ខ្លួន។ ហើយសកម្មភាពដែលស្ត្រី២នាក់វាយនោះគឺ យកស្បែកជើងកែងចោទវាយលើក្បាលជាច្រើនស្បែកជើង និងទាត់ធាក់ផងដែរ បណ្តាលអោយមានស្នាមរបួសត្រង់ក្បាលចំហៀងខាងស្តាំ ។

ក្រោយកើតហេតុរូបគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលរកាក្នុង ទៅលើស្ត្រីទាំង២នាក់នេះហើយពីបទបង្កហិង្សាដោយចេតនានិងសូមឲ្យសមត្ថកិច្ចមេត្តាចាត់ការពួគគាត់តាមនីតិវិធីផងចុះ។
សូមបញ្ជាក់ផងដែរថា ក្រោយពេលកើយហេតុបានមួយថ្ងៃ ប៉ូលីសនៃប៉ុស្តិរដ្ឋបាលរកាក្នុងបានទៅធ្វើកំណត់ហេតុដល់កន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះ  ខណៈពេលដែលប៉ូលីសកំពុងកើតហេតុនោះ ជនបង្ករក៏បានមកក្បែរ ហើយអង្គុយចាំមើលប៉ូលីសធ្វើរបាយការណ៏យ៉ាងរំភើយ ដោយធ្វើខ្លួនដូចជាមិនខ្លាចច្បាប់អ្វីបន្តិចសោះឡើយ ។
មជ្ឈដ្ឋាននៅជុំវិញបាននិងកំពុងចាំមើលថាតើ សមត្ថកិច្ចអាចមានសមត្ថភាពឃាត់ខ្លួន ស្ត្រីជើងខ្លាំងពីរនាក់បងប្អូន មកវាយគេដល់ក្នុងផ្ទះ ហើយមកអង្គុយចាំមើលប៉ូលីសបានដែរឬអត់ ។ តាកែវ