ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Wednesday, November 27, 2019

ស្នងការនគរបាលខេត្តតាកែវណែនាំអោយអធិការស្រុកក្រុងទាំង១០ត្រូវបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានអោយអស់កុំបង្ក្រាបតែខ្យល់


តាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍លើកទ្បើងនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយ៍ការណ៍ និងលទ្ធផលកិច្ចសហ ប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំ ខែ វិច្ឆកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៩ ព្រឹកថ្ងៃទី ២៧ វិច្ឆកានេះថា លោកអធិការ ឬលោកមេប៉ុស្តិ៍ទាំងអស់ នៅ ពេលចុះធ្វើការ បង្គ្រាបបទល្មើសល្បែងស៊ីសង គឺត្រូវតែចាប់ឲ្យបាន កុំឲ្យរត់រួចឲ្យសោះទើបថ្ងៃក្រោយទៅ ពួកគាត់មានការរាងចាល កុំទៅចាប់តែខ្យល់ហើយមកកន្លែងវិញដៃទទេបែបនេះ មួយវិញទៀតនគរបាលដែលមានពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងនោះត្រូវដកខ្លួនចេញជាបន្ទាន់ ។
លោក ស្នងការបន្តទៀតថា ដើម្បីធានាឲ្យបាន និងមានប្រសិទ្ធិភាព ទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តន៍ នៅផែនការភូមិឃុំ មានសុវត្តិភាពនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក៏ដូចជានៅតាមមូលដ្ឋានភូមិឃុំ ឲ្យបានល្អប្រសើរឲ្យបានជាដាច់ខាតនោះ ក្នុងនាមលោកជាស្នងការ និងជាអ្នកបញ្ជាផ្ទាល់ សុំធ្វើការរំលឹកដាស់តឿនជាថ្មីម្តងទៀត ធ្វើយ៉ាងណាត្រូវតែគោរព ធ្វើតាមឲ្យបានជាដាច់ខាត នៅយុទ្ធសាស្ត្រ ក៏ដូចជាផែនដែលបានដាក់ឲ្យអនុវត្តន៍ មិនត្រូវទម្លាក់ដៃចោលដូច្នេះទេ ។ហើយម្យ៉ាងទៀត នៅពេលចុះធ្វើប្រត្តិបត្តការម្តងៗត្រូវក្តាប់សភាពការណ៍ឲ្យច្បាស់ កុំទៅចាប់តែខ្យល់ ឲ្យអ្នកញៀនល្បែងដឹងខ្លួនរត់រួចខ្លួនបាត់ និងពេលខ្លះទៅចាប់បានតែម៉ូតូកង់កាញ់ចាស់ ដែលគេទុកចោលអញ្ចឹងនោះ វាគ្មានប្រយោជន៍ទេ ។
លោកស្នងការបន្តទៀតថា តែផ្ទុយទៅវិញក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់មិនត្រូវមានការឃុបឃិតបើកស្បែងស៊ីង ឬធ្វើជាអ្នករត់ការឲ្យអ្នកលេងល្បែងនោះទេ ដោយគ្រាន់តែបានភាគលាភបន្តិចបន្ទូច ដែលវាធ្វើមានការិះគន់ពីមហាជនមកលើ ស្ថាប័ននគរបាលរបស់យើង ដូច្នេះត្រូវឈរលើគោលការណ៍ច្បាប់ជាធំទើបជាការល្អ តែប្រសិនបើអស់លោកជាអធិការ អស់លោកជាមេប៉ុស្តិ៍រូបណាមួយហ៊ានលូកដៃពាក់ព័ន្ធ រឿងដែលបានហាម ឃាត់នោះ គឺអស់លោកជាអ្នកទទួលខុសត្រូវ មុខច្បាប់ដោយខ្លួនឯង ឬអាចឈានដល់ការបញ្ឈរជើង ដកតួនាទី ឬបញ្ឈប់ពីការងារ បើសិនជាមានសើបដឹងច្បាស់ លាស់នោះ ។ តាកែវ





















Thursday, November 14, 2019

ដេញថ្លៃដូចបាយឡុកបាយឡរនៅឃុំបារស្រែធ្វើខុសពីនីតិវិធីហើយតែឃុំនៅតែទទួលយកតើមានមូលហេតុអីទៅវិញ!ឬក៏មានទឹកតែសម្រាប់ហូបហើយមើលទៅ


តាកែវ៖នីតិវិធីក្នុងការដេញថ្លៃលើគម្រោងអភិវឌ្ឍឃុំសង្កាត់យ៉ាងណាទៅវិញ ! បើការដាក់ដេញថ្លៃអភិវឌ្ឍឃុំចំនួនពីរ នៅឃុំបារស្រែ ស្រុកអង្គរបូរី ខេត្តតាកែវកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើដូចបាយឡុកបាយឡរទៅវវិញ ហើយគណៈកម្មាធិការបច្ចេកទេស និងគណៈកម្មាធិការឃុំសង្កាត់ នៅតែទទួលយក បើសិនជាដឹងថា វាខុសទៅនិងច្បាប់នៃការដេញថ្លៃក៏ដោយ ។
ភាពចម្រោងចម្រាស់មួយបានកើតឡើងនៅពេលដែលក្រុមហ៊ុនដែលជាអ្នកទទួលការ ដាក់ពាក្យដេញថ្លៃ បានកើតមានឡើងបន្ទាប់ពីគណៈកម្មាធិការឃុំពន្លៃ ប្រកាសរាប់ចំនួន ២០លេខ ដើម្បីបិទបញ្ចប់ការទទួលពាក្យស្នើសុំដេញថ្លៃជាលើកទី ០២ ក្រោយពន្យាពេលចំនួន ១០នាទីម្តងរួចមកហើយពីអ្នកទទួលការលើគម្រោងអភិវឌ្ឍឃុំចំនួន ពីរ គឺឃុំពន្លៃ និងឃុំបារស្រែ ។ នៅរសៀលថ្ងៃទី១៣ នោះដែរ គឺគេឃើញមានក្រុមហ៊ុន នាំគ្នាបើកប៊ីត ដែលជាសំណៅឯកសារដាក់ពាក្យដេញថ្លៃ ដកចុះ ដកឡើង មើលមុខមើលក្រោយ នៅខាងមុខគណៈកម្មាធិការផ្ទាល់ ដែលចំណុចនេះវាផ្ទុយពីនីតិវិធីនៃការដាក់ពាក្យដេញថ្លៃរួចទៅហើយ តែទោះជាយ៉ាងណា ក្រុមការងារគណៈកម្មាធិការបច្ចេកទេស បានសួរទៅឃុំតើការធ្វើបែបនឹងតើលោកនៅទទួលយកដែរឬទេ បើវាខុសទៅនិងនីវិធីទៅហើយ ក្នុងពេលនោះឃុំបានឆ្លើយថា លោកទទួលយក និងទទួលខុសត្រូវ តែទោះជាយ៉ាងណាក្រុមការងារបច្ចេកទេស បានសុំអោយលោកមេឃុំធ្វើរបាយណ៏ការបញ្ជាក់មួយដើម្បីទទួលស្គាល់នៅសកម្មភាពដែលប្រែចាក ពីនីតិវិធីនេះ ។
សូមបញ្ជាក់ផងដែរថាក្នុងគម្រោងអភិវឌ្ឍឃុំចំនួន ២នោះ គឺឃុំបារស្រែលើកគម្រោងសាងសង់លូររំដោះទឹកជ្រុងមានប្រវែង ២៦៦ម៉ែត្រ ដែលដាក់ក្នុងតម្លៃប៉ាន់ស្មានជាថវិការចំនួន ៧៤,៦៩៩,៧៦៩រៀល ហើយមានក្រុមហ៊ុនដែលជាអ្នកទទួលការ ធ្វើការដាក់ពាក្យស្នើសុំមានចំនួន ៣ក្រុមហ៊ុន រួមមាន ទី០១ ក្រុមហ៊ុន រតនៈសំណង់ ដាក់ដេញថ្លៃចំនួន ៧១លានរៀលគត់ ទី០២ ក្រុមហ៊ុន ហ៊ឹម សៀន សំណង់ទូរទៅ ដាក់ដេញថ្លៃចំនួន ៧៣,១៥០,០០០រៀល និងក្រុមហ៊ុនទី ០៣ ក្រុមហ៊ុន ខែម ចន្ធី ដែលជាក្រុមហ៊ុនមួយទទួលបានក្នុងការដេញថ្លៃនេះ ដោយដាក់ដេញថ្លៃក្នុងចំនួន ទឹកប្រាក់ ៧០,៥០០,០០០រៀល  ដែលចុះបានត្រឹម ៥ភាគរយ ដែលគៀកទៅនិងតម្លៃប៉ាន់ស្មាន ធ្វើអោយអ្នកចូលរួមក្នុងការដេញថ្លៃនោះសង្ស័យថា មានការត្រូវរូវគ្នាចែកលុយទឹកតែពីអ្នកទទួលការទាំងនោះ ។ ចំណែកឯឃុំពន្លៃ គឺបានលើកគម្រោងអភិវឌ្ឍសាងសង់លូររំដោះទឹក មានប្រវែង ២៩១ម៉ែត្រ ដែលដាក់ក្នុងតម្លៃប៉ាន់ស្មានចំនួន ៩៧,៤៨៨,៧៨៣រៀល ក្នុងនោះមានក្រុមហ៊ុនចំនួន ០៥ បានដាក់ពាក្យស្នើសុំដេញថ្លៃ ទី០១ ក្រុមហ៊ុន រតនៈសំណង់ ថវិការចំនួន ៩៤លានរៀលគត់ ទី០២ ក្រុមហ៊ុនសំណង់ហាប់ ហ៊ ថវិការចំនួន ៩២លាន៥សែនរៀលគត់  ទី០៣ ក្រុមហ៊ុន ហ៊ឹម សៀន ថវិការចំនួន ៩៦លានរៀលគត់ ទី០៤ ក្រុមហ៊ុន វ៉ាង សុខជា ដាក់ថវិការចំនួន ៨៧លាន៣សែនរៀលគត់ និងទី០៥ក្រុមហ៊ុន សំណង់ភូមិ១ ដាក់ថវិការចំនួន ៥៥លានរៀលគត់ តែក្រុមហ៊ុនទី៥នេះត្រូវបានច្រាលចោលដោយគ្មានសុពលភាព ដោយដាក់សំណើរចំនួន២ នេះបើតាមការសរសេបញ្ជាក់ពីមន្ត្រីបច្ចេកទេស ហើយក្រុមហ៊ុនដែលត្រូវទទួលស្គាល់ថាមានសុពលភាពនោះ គឺក្រុមហ៊ុន វ៉ាង សុខជា ដែលជាអ្នកតវ៉ា និងបង្ករអោយមានភាពចម្រោងចម្រាស់លើការរាប់លេខ បញ្ចប់រួចទៅហើយ តែមានក្រុមហ៊ុន១ទៀតអាចដាក់ពាក្យបាន ដោយក្នុងនោះរូបលោកបានស្នើសុំអោយបងប្អូនអ្នកកាសែតជួយពីនិត្យនិងតាមដានមើលតើវាត្រូវទៅនិងនីតិវិធីនៃការដាក់ដេញថ្លៃដែរឬអត់ ។ ជុំវិញការដាក់ដេញថ្លៃដូចបាយឡុកបាយឡរនៅឃុំបារស្រែនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីលោកប្រធានផែនការវិនិយោគខេត្តតាកែវ ដើម្បីធ្វើការបញ្ជាក់អោយបានច្បាស់ថាគួរទទួលយកការដេញថ្លៃដែលខុសពីនីតិវិធីនេះ ឬក៏រំសាយចោលនៅឡើយទេ។ តាកែវ



Tuesday, November 5, 2019

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលជាមយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ នៅរសៀលថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទីនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី"ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រចាំបញ្ជា និង កម្លាំងអន្តរាមគន៏ពិសេសចំនួន៣១៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ"។
        ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង និងមន្រ្តីពាក់ព័ន្ធ។
       ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម អ៊ួច ភា អភិបាលខេត្ត សូមសំដែងនូវការកោតសរសេីរចំពោះកងកម្លាំងនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តកន្លងមកក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានប្រគល់ថវិកាចំនួន១០.០០០.០០០លានរៀល(ដប់លានរៀល)អង្ករ០១តោន ទឹកក្រូច១០០កេះ ទឹកសុទ្ធ១០០កេះ ជូនដល់លោក ឧត្តមសេនីយ៍ទោ ស្នងការ ដេីម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ពិសារអំបុកសាគ្គី ការពារជាតិសាសនា ព្រះមហាក្សត្រ ព្រមទាំង ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាថ្ងៃទី១០ ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ពេលខាងមុខនេះ។ជាចុងក្រោយឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជេីញត្រួតពិនិត្យមេីលកន្លែងហូបចុក ស្នាក់នៅនិងហូបបាយសាគ្គីជាមួយកងកម្លាំងអន្តរាគមន៏ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕