ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, January 20, 2020

កម្មករ កម្មការនីដួលសន្លប់ជិត៤០នាក់ នៅរោងចក្រ វូណាមី ស្រុកបាទី



ខេត្តតាកែវ ៖ កម្មករ កម្មការិនី បម្រើការងារនៅរោងចក្ រវូណាមី នៅស្រុកបាទី បានដួលសន្លប់ជាបន្តបន្ទាប់ទាំងព្រឹកដោយពុំដឹងមូលហេតុ។ លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨នឹង២០នាទី កម្មករ កម្មការនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវបានដួលសន្លប់ចំនួន៣៧នាក់ ហើយចំពោះការដួលសន្លប់នេះ អាជ្ញាធរមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែលោកអភិបាលស្រុកបានសន្និដ្ឋានថា អាចមកពីការឃើញគ្នាសន្លប់ ទើបភ័យក៏ដួលសន្លប់ៗគ្នាតែម្តងទៅ។ បច្ចុប្បន្នក្រុមកម្មករ កម្មការនី ដែលដួលសន្លប់នេះត្រូវបានអាជ្ញាធរស្រុកបាទី ដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងបានធូរស្រាលខ្លះៗហើយ គឹតមកត្រឹមម៉ោង១០និង២០នាទីព្រឹកថ្ងៃដដែលនេះ៕



0 comments:

Post a Comment