ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, January 20, 2020

ស្នងការខេត្តតាកែវដឹកនាំកងកំលាំងចុះជួបជាមួយនិងទីបញ្ជាការយោធាការពារព្រំដែន និងគយ ខេត្តអានយ៉ាងដើម្បីរឹតបន្តឹងចំនងសាម្គីមិត្តភាពសម្រួលដល់ការទប់ស្កាត់បទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែន


តាកែវ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ€កឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកំលាំងប្រតិភូរចុះជួបសំណេះសំណាល និងសួរសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដល់ទីបញ្ជាការយោធាការពារព្រំដែន និងគយ ខេត្តអានយ៉ាង ដើម្បីរឹតបន្តឹងចំនងសាម្គីមិត្តភាពសម្រួលដល់ការទប់ស្កាត់បទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែន ខេត្តាកែវ ខេត្តអានយ៉ាង ។
ថ្លែងក្នុងជំនួបនោះដែរ €កឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង មានប្រសាសន៍ថា នេះជាទំនៀមទំលាប់ក្នុងការប្រាស្រាយទាក់ទងគ្នារវាងកងកំលាំងមានសមត្ថកិច្ច ដើម្បីរួមគ្នាទុបស្កាត់ បង្ការ រាល់ការកើតមានបទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែននិងគ្នា ខេត្តតាកែវ ប្រទេសកម្ពុជា និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។ លោកបានបន្តថា ដោយមានកិច្ចសហការណ៏និងទំនាក់ទំនងល្អ រាល់សកម្មភាពបទល្មើសនានា ក្នុងឆ្នាំកន្លងទៅ គឺយើងបានទប់ស្កាត់ និងបង្ក្រាបបានដោយជោគជ័យ ហើយនៅមានករណីផ្សេងខ្លះទៀតគឺកំពុងតែធ្វើអង្កេត និងផ្តល់ពត័មានអោយគ្នាទៅវិញទៅមក ។
ជាកិច្ចឆ្លើយតបក្នុងការជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីនេះ លោកមេបញ្ជាការរងយោធាការពាព្រំដែន និងលោកប្រធាននាយកដ្ឋានគយ ខេត្តអានយ៉ាន បានសំដែងនៅទឹកចិត្តសប្បាយរីករាយ និងទទួលយ៉ាងរាក់ទាក់ ជាពិសេសនិងបន្តចំណងសាម្គីមិត្តភាពរវាងកងកំលាំងមានសមត្ថកិច្ច ដើម្បីរួមគ្នាទុបស្កាត់បទល្មើសឆ្លងដែននានា និងជួយសម្រួលដល់ការចេញចូលរកស៊ីរបស់ប្រជាពលរដ្ឋទាំងសងខាងផងដែរ ។ តាកែវ















0 comments:

Post a Comment