ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Wednesday, January 22, 2020

ពិតជាថ្នាក់ដឹកនាំល្អមែន!កាយវិការលោកអភិបាលរងខេត្តតាកែវចុះមកសួរសុខទុក្ខកម្មករកម្មការិនីដែលបានដួលសន្លប់នៅស្រុកបាទី

រូបភាពនិងផែនការរបស់ថ្នាក់ដឹកនាំខេត្តតាកែវមួយរូបដែលបានចុះមកសួរសុខទុក្ខកម្មករកម្មការិនីដែលដួលសន្លប់នៅស្រុកបាទី។




Tuesday, January 21, 2020

៦ខែចុងឆ្នាំ២០១៩មកនេះសភាពការនូវតាមបន្ទាត់ព្រំដែនកម្ពុជានិងវៀតណាមខេត្តតាកែវ កណ្តាល ខេត្តអានយ៉ានមានសភាពស្ងប់ស្ងាត់តែសកម្មភាពបទល្មើសផ្សេងៗនូវមានសភាពស្មុកស្មាញ ដូចនេះនគរបាលនៃខេត្តទាំង៣បានលើកយន្តការអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ ចំនួន ០៨ចំនុចសំខាន់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់


តាកែវ៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបវាយតម្លៃសភាពការណ៏និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល ៦ខែចុងឆ្នាំ ២០១៩ និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម និងនគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល ប្រទេសកម្ពុជា នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកនេះ ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន ០៨ចំនុណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ

ចំណុចទី០១ ត្រូវផ្លាស់ប្តូរពត័មានអំពីសភាពការណ៏ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។

ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៏អោយគ្នាទៅវិញទៅមក ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា ។
ចំណុចទី០៣ ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ លើខ្សែបន្ទាត់ព្រំដែន ។
ចំណុចទី០៤ ភាគីទាំងពីរ បន្តជម្រុញការងារឃោសនាអប់រំប្រជាជន គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន និងទេសចរណ៏ចេញចូល ផ្លាស់ប្តូរទំនិញជាដើម ។
ចំនុចទី ០៥ បន្តធ្វើសេនាធិការជូនដល់ថ្នាក់ខេត្ត ដើម្បីស្នើដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ជម្រុញការចរចារ ដើម្បីឆាប់បានសម្រេចការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ។
ចំនុចទី៦ ក្រើនរំលឹក និងបញ្ជាដល់ការិយាល័យជំនាញរបស់នគរបាលខេត្តជាប់ព្រំដែនទាំង៣ សហការកសាងផែនការបង្ក្រាបបទល្មើស។
ចំនុចទី ៧ បន្តការងាតយៀមល្បាតនូវតាមច្រករបៀង ប៉ុស្តិការពារព្រំដែន ប៉ុស្តិច្រកទ្វារ និងនូវតាមភូមិឃុំជាប់ព្រំដែន ។ និងចំនុចទី៨ នៅពេលមានករណីស្មុកស្មាញ នគរបាលខេត្តទាំង ៣ ត្រូវផ្តល់ជាពត័មានតាមប្រពន្ធ័បច្ចេកវិទ្យា Email fax telegram WhatsApp ជាមុនដើម្បីងាយស្រួលក្នុងការរៀបចំទុកជាមុន ។
សូមបញ្ជាក់ផងដែរថា នៅក្នុងសន្និបាតបូកសរុបនិងវាយតម្លៃសភាពការណ៏ ៦ខែចុងឆ្នាំ២០១៩នេះ គឺមានការចូលរួម ពីឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងឯកឧត្តមឧត្តមសេនីយ៏ទោ អៀវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយក្រុមការងារប្រតិភូរ និងលោកឧត្តមសេនីយ៏ត្រី ប៊ួយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង ។
ជាកិច្ចបញ្ចប់នៅក្នុងអង្គសន្និបាទនេះដែរ លោក ប៊ួយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង បានលើកឡើងនូវសកម្មភាពបទល្មើសជាច្រើនដែលកើតមានក្នុងរយៈពេល ៦ខែចុងឆ្នាំនេះ គឺ នៅមានភាពស្មុកស្មាញច្រើន ព្រោះរាល់បណ្តាបទល្មើសព្រហ្មទ័ណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធដឹកជញ្ជូនស្ករ មាស រូបិយប័ណ្ណបរទេស គឺនៅតែបន្តកើតមានឡើង មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានមុខសញ្ញាជ្រុលនិយមមួយចំនួនតែងតែនាំគ្នាមកតំបន់ព្រំដែនដើម្បីថតរូប វីដេអូ ដើម្បីឃោសនាមួលបង្កាច់លទ្ធផលកិច្ចការបោះបង្គោលព្រំដែន ។ តាកែវ












Monday, January 20, 2020

កម្មករ កម្មការនីដួលសន្លប់ជិត៤០នាក់ នៅរោងចក្រ វូណាមី ស្រុកបាទី



ខេត្តតាកែវ ៖ កម្មករ កម្មការិនី បម្រើការងារនៅរោងចក្ រវូណាមី នៅស្រុកបាទី បានដួលសន្លប់ជាបន្តបន្ទាប់ទាំងព្រឹកដោយពុំដឹងមូលហេតុ។ លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨នឹង២០នាទី កម្មករ កម្មការនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវបានដួលសន្លប់ចំនួន៣៧នាក់ ហើយចំពោះការដួលសន្លប់នេះ អាជ្ញាធរមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែលោកអភិបាលស្រុកបានសន្និដ្ឋានថា អាចមកពីការឃើញគ្នាសន្លប់ ទើបភ័យក៏ដួលសន្លប់ៗគ្នាតែម្តងទៅ។ បច្ចុប្បន្នក្រុមកម្មករ កម្មការនី ដែលដួលសន្លប់នេះត្រូវបានអាជ្ញាធរស្រុកបាទី ដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងបានធូរស្រាលខ្លះៗហើយ គឹតមកត្រឹមម៉ោង១០និង២០នាទីព្រឹកថ្ងៃដដែលនេះ៕



ស្នងការខេត្តតាកែវដឹកនាំកងកំលាំងចុះជួបជាមួយនិងទីបញ្ជាការយោធាការពារព្រំដែន និងគយ ខេត្តអានយ៉ាងដើម្បីរឹតបន្តឹងចំនងសាម្គីមិត្តភាពសម្រួលដល់ការទប់ស្កាត់បទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែន


តាកែវ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ€កឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកំលាំងប្រតិភូរចុះជួបសំណេះសំណាល និងសួរសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដល់ទីបញ្ជាការយោធាការពារព្រំដែន និងគយ ខេត្តអានយ៉ាង ដើម្បីរឹតបន្តឹងចំនងសាម្គីមិត្តភាពសម្រួលដល់ការទប់ស្កាត់បទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែន ខេត្តាកែវ ខេត្តអានយ៉ាង ។
ថ្លែងក្នុងជំនួបនោះដែរ €កឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង មានប្រសាសន៍ថា នេះជាទំនៀមទំលាប់ក្នុងការប្រាស្រាយទាក់ទងគ្នារវាងកងកំលាំងមានសមត្ថកិច្ច ដើម្បីរួមគ្នាទុបស្កាត់ បង្ការ រាល់ការកើតមានបទល្មើសឆ្លងដែនរវាងខេត្តជាប់ព្រំដែននិងគ្នា ខេត្តតាកែវ ប្រទេសកម្ពុជា និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។ លោកបានបន្តថា ដោយមានកិច្ចសហការណ៏និងទំនាក់ទំនងល្អ រាល់សកម្មភាពបទល្មើសនានា ក្នុងឆ្នាំកន្លងទៅ គឺយើងបានទប់ស្កាត់ និងបង្ក្រាបបានដោយជោគជ័យ ហើយនៅមានករណីផ្សេងខ្លះទៀតគឺកំពុងតែធ្វើអង្កេត និងផ្តល់ពត័មានអោយគ្នាទៅវិញទៅមក ។
ជាកិច្ចឆ្លើយតបក្នុងការជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីនេះ លោកមេបញ្ជាការរងយោធាការពាព្រំដែន និងលោកប្រធាននាយកដ្ឋានគយ ខេត្តអានយ៉ាន បានសំដែងនៅទឹកចិត្តសប្បាយរីករាយ និងទទួលយ៉ាងរាក់ទាក់ ជាពិសេសនិងបន្តចំណងសាម្គីមិត្តភាពរវាងកងកំលាំងមានសមត្ថកិច្ច ដើម្បីរួមគ្នាទុបស្កាត់បទល្មើសឆ្លងដែននានា និងជួយសម្រួលដល់ការចេញចូលរកស៊ីរបស់ប្រជាពលរដ្ឋទាំងសងខាងផងដែរ ។ តាកែវ