ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំច
សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមពិធី បុណ្យសព ក៏ដូចជាដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពលោកឧត្តមសេនីយ៍ត្រី សួន ផុន
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដែលបានទទួលមរណភាព កាលពី យប់ថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០១៩ នៅគេហដ្ឋាន ស្ថិតក្នុងភូម២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្ដតាកែវ ។ ក្នុងឱកាសនោះ ឯកឧត្តមស្នងការ ក៏បានប្រគល់ថវិកាផ្ទាល់របស់ ឯកឧត្តម ចំនួន ២លានរៀល ថវិការសមាគមមិត្តនគរបាល ចំនួន ៦ លានរៀល អង្ករពីរបាវ ទឹកត្រី៤យួរ ទឹកសុីអុីវបួនយុួរជូនដល់គ្រួសារនៃសពផងដែរ ។
0 comments:
Post a Comment