Wednesday, March 13, 2019
Home »
» ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគជូនដល់មន្រ្តីជាស្រ្ដី និងស្រ្ដីជាប់ពន្ធធាគារខេត្តតាកែវ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគជូនដល់មន្រ្តីជាស្រ្ដី និងស្រ្ដីជាប់ពន្ធធាគារខេត្តតាកែវ
តាកែវ៖ ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនិងមន្ត្រីជាស្ត្រី និងស្ត្រីជាប់ពន្ធធានាគារនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តតាកែវ បានជំរុញ ក៏ដូចជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនៃសង្គមជាតិ នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន ប្រកបដោយគុណសម្បត្តិ ល្អប្រសើរ ទទួលបានជោគជ័យគ្រប់កិច្ចការ ក្នុងនាមជាពលរដ្ឋដ៏ល្អ មួយវិញទៀតស្ត្រីដែលជាទណ្ឌិតត្រូវតែកែប្រែជីវិតរបស់ខ្លួនឡើងវិញបន្ទាប់ពីរួចផុតទុកទោស ដែលជាប់នៅក្នុងពន្ធធានាគារនេះ ត្រូវចេះប្រើជីវិតរបស់ខ្លួនអោយក្លាយជាពលរដ្ឋល្អសម្រាប់សង្គមឡើងវិញ ដោយមិនត្រូវប្រព្រឹត្តិអ្វីដែលផ្ទុយពីច្បាប់ឡើយ ។
អំណោយដែលយកមកចែកជូនដល់មន្ត្រីជាស្ត្រី និងស្ត្រីជាប់ពន្ធនាគារខេត្តតាកែវនោះ មានចំនួន ៧០នាក់ ដោយក្នុងរួមមាន ម៉ី ត្រីខកំប៉ុង រួមជាមួយនិងថវិការផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារដែលរួមដំណើរចូលរួមជាចែកអំណោយជាមួយនិងលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត រួមមានលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង លោក កែវ វណ្ណី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ រួមជាមួយនិងប្រធានពន្ធធានាគារ ។ តាកែវ
0 comments:
Post a Comment