តាកែវ៖ អ្នកស្រី សម ប៉ុន អះអាងថាការស្លាប់របស់ប្តីគាត់ឈ្មោះកេត សារឿន ស្លាប់ដោយសារតែការឆ្វេសប្រហែស និងការមិនយកចិត្តទុកដាក់មើលថែអ្នកជម្ងឺ របស់គ្រូពេទ្យស្រុកបាទី ។ និយាយបែបនេះគឺក្នុងពេលដែលលោកស្រីបានជួបជាមួយក្រុមអ្នកសារពត័មាន យកអំណោយទៅផ្តល់អោយគាត់កាលរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះរបស់គាត់ឋិតនៅភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ លោកស្រីបានរៀបរាប់ទាំងក្តីស្រណោះស្រណោកថា ប្តីរបស់គាត់ឈឺ គឺត្រូវបានក្រុមគ្រួសាររបស់គាត់បញ្ជូនទៅមន្ទីរពេទ្យស្រុកបាទី ហើយគ្រូពេទ្យបានប្រាប់ថាប្តីរបស់គាត់មានជម្ងឺទឹកដក់ក្នុងសួត ដោយអោយដេកសម្រាកនៅក្នុងមន្ទីរពេទ្យ ដាក់តែសេរ៉ូម និងលេបថ្នាំតែប៉ុណ្ណោះ អស់រយៈពេល៣ថ្ងៃក្រោយមកអាការៈប្តីរបស់កាន់តែធ្ងន់ឡើងៗ ហើយរូបគាត់បានទៅសួរគ្រូពេទ្យថាប្តីគាត់មិនស្រួលទេ អាចបន្តជួយសង្គ្រោះទៅណាទៀតទេ តែត្រូវគ្រូពេទ្យប្រាប់ថា គាត់មិនអីទេ ជម្ងឺរបស់គាត់គឺជម្ងឺស្រាលទេ លឺដូច្នេះ ក៏ដើរមកវិញប្រាប់ប្តីអោយទ្រាំ លុះដល់ថ្ងៃបន្ទាប់ ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីគ្រួសាររបស់គាត់បានស្លាប់ រូបគាត់បានបាត់បង់ទៅលើទំនុកចិត្តលើប័ណ្ណក្រីក្រ ដែលអ្នកដែលមានប័ណ្ណក្រីក្រ គឺគ្រូពេទ្យមិនយកចិត្តទុកដាក់មើលថែអ្នកជម្ងឺឡើយ ។
សូមបញ្ជាក់ផងដែរថា មានរឿងជាច្រើនណាស់ដែលមានមហាជនបានរិះគន់ទៅលើក្រុមគ្រូពេទ្យមួយចំនួន ដែលមិនយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជម្ងឺ ហើយនិងខ្វះក្រមសីលធម៍ ក្នុងនាមខ្លួនជាគ្រូពេទ្យ ។ ទន្ទឹមនិងមានការឆ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យស្រុកបាទីនេះដែរ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាបញ្ចេញមតិ ដោយសុំអោយគ្រូពេទ្យត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអ្នកជម្ងឺអោយអស់ពីលទ្ធភាពរបស់ខ្លួន ដោយមិនត្រូវប្រងើយកន្តើយ ឬរើសអើងទៅលើអ្នកជម្ងឺ ដែលមានប័ណ្ណក្រីក្រ ឬក៏អ្នកជម្ងឺបង់លុយដែរ ។
គួរបញ្ជាក់ថា លោក កេត សារឿន បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ។
ដោយមើលឃើញពីភាពលំបាករបស់លោកពូ កេត សារឿន ដែលខិតខំតស៊ូចិញ្ជឹមគ្រួសារដោយប្រកបរបរជាអ្នកស៊ីឈ្នួលរែកដី រហូតធ្លាក់ខ្លួនឈឺ ហើយត្រូវបានស្លាប់ បន្សល់ទុកនៅកូនកំព្រា ៥នាក់ ដោយសារការឆ្វេសប្រហែសស្រុកបាទីនោះ ក្រុមអ្នកសារពត័មានខេត្តតាកែវ បាននាំយកអំណោយបន្តិចបន្តួចដែលជាទឹកចិត្តនៃក្តីអានិតអាសូរ យកទៅផ្តល់ជូនគ្រួសាររបស់គាត់ដោយរួមមាន អង្ករ ៥០គីឡូក្រាម ម៉ី១កេះ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ ២៣ម៉ឺនរៀល ក្នុងនោះក៏មានអំណោយលោកអភិបាលស្រុកសំរោង មានអង្ករ ១០០គីឡូក្រាម និងម៉ី២កេះ ផងដែរ ។ តាកែវ
0 comments:
Post a Comment