ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Friday, March 29, 2019

ឯកឧត្តម សុខ សំណាង ប្រគល់អាវចំណាំងដល់មន្ត្រីនគរបាលគ្រប់្រសុកក្រុង ចំនួន៤៤០អាវ និងពិលចរាចរណ៏ ដើម្បីត្រៀមការពារសុវត្តិភាពដល់ប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗ នានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

តាកែវ នៅព្រឹក ៣០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ រួមជាមួយ លោកស្នងការរងគ្រប់ផែនទាំងអស់ បានអញ្ជើញចែកអាវចំណាំងដល់មន្ត្រីនគរបាលគ្រប់្រសុកក្រុង ចំនួន៤៤០អាវ និងពិលចរាចរណ៏ ដើម្បីត្រៀមការពារសុវត្តិភាពដល់ប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗ នានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។











ឯកឧត្តមឧត្តមសេនីយ៍ទោសុខ សំណាង អញ្ជើញចូលរួមពិធីបុណ្យសពមន្រ្តីប៉ូលីសដែលទទួមរណះភាព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល

តាកែវ នៅរសៀល ២៩ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរបាលខេត្តតាកែវចូលរួមក្នុងពិធីបុណ្យសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល



ថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ចំនួន ២លានរៀល និងអង្ករ ២បាវស្មើ ១០០គីឡូ ទឹកត្រី ៤យួរ ទឹកស៊ីអុីវ ៤យួរ ប្រគល់ជូនលោកស្រី ហេង ហៀក ត្រូវជាភរិយានៃសពលោកអនុសេនីយ៍ទោ តុប ទី​ឌី ជាមន្ត្រីប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់​រកាក្រៅ នៃអធិការដ្ឋាននគរបាលក្រុង​ដូនកែវ ដែលបានទទួលមរណៈភាពដោយជម្ងឺលើសឈាម(ដាច់សរសៃឈាមក្នុងខួរក្បាល) ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។

Tuesday, March 26, 2019

ក្រុមអ្នកសារពត័មានក្នុងខេត្តតាកែវនាំអំណោយទៅផ្តល់ជូនគ្រួសារដែលស្លាប់ដោយសារការឆ្វេសប្រហែសរបស់គ្រូពេទ្យស្រុកបាទី


តាកែវ៖ អ្នកស្រី សម ប៉ុន អះអាងថាការស្លាប់របស់ប្តីគាត់ឈ្មោះកេត សារឿន ស្លាប់ដោយសារតែការឆ្វេសប្រហែស និងការមិនយកចិត្តទុកដាក់មើលថែអ្នកជម្ងឺ របស់គ្រូពេទ្យស្រុកបាទី ។ និយាយបែបនេះគឺក្នុងពេលដែលលោកស្រីបានជួបជាមួយក្រុមអ្នកសារពត័មាន យកអំណោយទៅផ្តល់អោយគាត់កាលរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះរបស់គាត់ឋិតនៅភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ លោកស្រីបានរៀបរាប់ទាំងក្តីស្រណោះស្រណោកថា ប្តីរបស់គាត់ឈឺ គឺត្រូវបានក្រុមគ្រួសាររបស់គាត់បញ្ជូនទៅមន្ទីរពេទ្យស្រុកបាទី ហើយគ្រូពេទ្យបានប្រាប់ថាប្តីរបស់គាត់មានជម្ងឺទឹកដក់ក្នុងសួត ដោយអោយដេកសម្រាកនៅក្នុងមន្ទីរពេទ្យ ដាក់តែសេរ៉ូម និងលេបថ្នាំតែប៉ុណ្ណោះ អស់រយៈពេល៣ថ្ងៃក្រោយមកអាការៈប្តីរបស់កាន់តែធ្ងន់ឡើងៗ ហើយរូបគាត់បានទៅសួរគ្រូពេទ្យថាប្តីគាត់មិនស្រួលទេ អាចបន្តជួយសង្គ្រោះទៅណាទៀតទេ តែត្រូវគ្រូពេទ្យប្រាប់ថា គាត់មិនអីទេ ជម្ងឺរបស់គាត់គឺជម្ងឺស្រាលទេ លឺដូច្នេះ ក៏ដើរមកវិញប្រាប់ប្តីអោយទ្រាំ លុះដល់ថ្ងៃបន្ទាប់ ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីគ្រួសាររបស់គាត់បានស្លាប់ រូបគាត់បានបាត់បង់ទៅលើទំនុកចិត្តលើប័ណ្ណក្រីក្រ ដែលអ្នកដែលមានប័ណ្ណក្រីក្រ គឺគ្រូពេទ្យមិនយកចិត្តទុកដាក់មើលថែអ្នកជម្ងឺឡើយ ។





សូមបញ្ជាក់ផងដែរថា មានរឿងជាច្រើនណាស់ដែលមានមហាជនបានរិះគន់ទៅលើក្រុមគ្រូពេទ្យមួយចំនួន ដែលមិនយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជម្ងឺ ហើយនិងខ្វះក្រមសីលធម៍ ក្នុងនាមខ្លួនជាគ្រូពេទ្យ ។ ទន្ទឹមនិងមានការឆ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យស្រុកបាទីនេះដែរ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាបញ្ចេញមតិ ដោយសុំអោយគ្រូពេទ្យត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអ្នកជម្ងឺអោយអស់ពីលទ្ធភាពរបស់ខ្លួន ដោយមិនត្រូវប្រងើយកន្តើយ ឬរើសអើងទៅលើអ្នកជម្ងឺ ដែលមានប័ណ្ណក្រីក្រ ឬក៏អ្នកជម្ងឺបង់លុយដែរ ។
គួរបញ្ជាក់ថា លោក កេត សារឿន បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ។
ដោយមើលឃើញពីភាពលំបាករបស់លោកពូ កេត សារឿន ដែលខិតខំតស៊ូចិញ្ជឹមគ្រួសារដោយប្រកបរបរជាអ្នកស៊ីឈ្នួលរែកដី រហូតធ្លាក់ខ្លួនឈឺ ហើយត្រូវបានស្លាប់ បន្សល់ទុកនៅកូនកំព្រា ៥នាក់ ដោយសារការឆ្វេសប្រហែសស្រុកបាទីនោះ ក្រុមអ្នកសារពត័មានខេត្តតាកែវ បាននាំយកអំណោយបន្តិចបន្តួចដែលជាទឹកចិត្តនៃក្តីអានិតអាសូរ យកទៅផ្តល់ជូនគ្រួសាររបស់គាត់ដោយរួមមាន អង្ករ ៥០គីឡូក្រាម ម៉ី១កេះ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ ២៣ម៉ឺនរៀល ក្នុងនោះក៏មានអំណោយលោកអភិបាលស្រុកសំរោង មានអង្ករ ១០០គីឡូក្រាម និងម៉ី២កេះ ផងដែរ ។ តាកែវ

Sunday, March 24, 2019

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខសំណាង ស្នងការនគរបាលខេត្តតាកែវញ្ជើញចូលរួមអបអរសាទរពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន


តាកែវ ព្រឹកថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខសំណាង ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញចូលរួមអបអរសាទរពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ(ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន)ពិធីនេះក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។














Friday, March 22, 2019

លោកឧត្តមសេនីយ៍ត្រី គង់ សំអូន ប្រគល់ឯកសណ្ឋានគោលរបបប្រចាំឆ្នាំ២០១៨ជូនដល់អធិការដ្ឋាននគរបាល៩ស្រុកនិង១ក្រុង

នៅព្រឹកថ្ងៃទី ២២ ខែមិនាឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរងនគរបាលខេត្តតាកែវតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវបានអញ្ជើញផ្ដល់ឯកសណ្ឋានគោលរបបប្រចាំឆ្នាំ២០១៨ជូនដល់អធិការដ្ឋាននគរបាល៩ស្រុកនិង១ក្រុង



Thursday, March 21, 2019

ស្នងការនគរបាលខេត្តតាកែវនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់មន្ត្រីនគរបាលដែលពិការភាព

ខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សបានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ជាថវិកាមន្ត្រីនគរបាលជាតិពិការជូនដល់លោកវរសេនីយ៍ត្រី អ៊ុក មករា អតីតនាយផ្នែក នៅការិយាល័យកិច្ចការប៉ុស្តិ៍ នៃស្នងការរដ្ឋាននគរបាលខេត្តតាកែវ នៅគេហដ្ឋានស្ថិតនៅភូមិដូនទួត ឃុំញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។