ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, February 27, 2020

លោកអធិការនគបាលស្រុកឈូកកំពុងកើបលុយល្មើសច្បាប់ផ្សេងៗក្នុងដែនមត្ថកិច្ចខ្លួន


កំពត ៖ បែកធ្លាយលោកអធិការនគរបាលស្រុកឈូក ខេត្តកំពត កំពុងប្រមូលលុយល្មើសច្បាប់ផ្សេងៗក្នុងទឹកដីដែលខ្លួនគ្រប់គ្រង ដោយមិនខ្លាចរអានិងច្បាប់និងក្នុងនាមខ្លួនជាអ្នកអនុវត្តិច្បាប់សោះឡើយ។

ប្រភពដែលបែកធ្លាយបង្ហើបថា លោកអធិការនគរបាលស្រុកឈូក បាននិងកំពុងស៊ីប្រាក់ខែមន្រ្តីនគរបាលក្នុងស្រុករបស់ខ្លួនដោយមិនឲ្យមកធ្វើការនោះទេ គឺមានតែឈ្មោះជានគរបាលដើររកស៊ីក្រៅមិនបាច់ចូលកន្លែងធ្វើការនោះទេ។ ជាងនេះទៀតលោកបានល្មើសបទបញ្ជារបស់ថ្នាក់លើ ដោយបានយកកម្លាំងនគរបាលទៅយាមចំការម្រេចឯកជន និងយាមនៅតាម ធនាគារទៀតផង លើសពីនេះលោកបានប្រើកម្លាំងកាងទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។

0 comments:

Post a Comment