ការលើកឡើងរបស់លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តតាកែវ បែបនេះគឺបន្ទាប់ពីលោក រួមជាមួយក្រុមការងារបានផ្តួចផ្តើមគំនិតគៀងគររកថវិការពីសប្បុរសជនក្នុងខេត្ត រួចយកមកទិញជាសម្ភារៈសិក្សាចែកជូនដល់កុមារាកុមារីចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាពោធិអង្គ ឋិតនៅឃុំរាមអណ្តើក ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ឃ៊ុត ប៊ុនធឿន បានបន្តថា លោកនិងក្រុមការងារអង្គភាពច្រកចេញចូលតែមួយ បានសម្តែងនៅក្តីរំភើប និងសប្បាយចិត្ត ក្រោយឃើញស្នាមញញឹមរបស់ ពួកគាត់ដែលជាអាណាព្យាបាលសិស្ស និងក្មេងៗ ព្រោះការជួយជាសម្ភារៈសិក្សានេះ វាមិនជាមានអ្វីច្រើនណាស់ណាទេ តែវាបានជួយបំពេញនៅចន្លោះខ្វះខាត ក៏ដូចជាការសម្រាលលើការចាយវាយទិញសម្ភារៈសិក្សាដល់ពួកគាត់ផងដែរ ។
សូមបញ្ជាក់ផងដែរ ថាអំណោយដែលយកមកចែកជូនដល់កុមារាកុមារី និងលោកគ្រូអ្នកគ្រូនាពេលនោះ រួមមានសិស្សនុសិសិ្សមួយម្នាក់ៗ ទទួលបានកាត្តាបមួយ សៀវភៅ និងខ្មៅដៃ ចំណែកលោកគ្រូអ្នកគ្រូទទួលបានការដូរមួយកញ្ចប់ និងថិវការមួយចំនួន រួមជាមួយ ទូរកញ្ចក់ដាក់សម្ភារៈការិយាល័យ ០១ ។ តាកែវ
0 comments:
Post a Comment