ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, September 23, 2019

នាឱកាសបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីជាតិខ្មែរនេះស្នងការនគរបាលខេត្តតាកែវត្រៀមកំលាំងរួចជាស្រេចក្នុងការចុះសម្រួលការងារចរារចរណ៍នៅតាមគោលដៅផ្លូវជាតិសំខាន់ៗដើម្បីបញ្ជៀសការកកស្ទះ និងធានាពីសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរមកលេងស្រុកកំណើតនិងទៅទីវត្តអារាម


តាកែវ៖ លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានត្រៀមកំលាំងនគរបាលជាច្រើននាក់សម្រាប់ត្រៀមរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងនៅគោលដៅ ឬចំនុច ដែលមានសភាពកកស្ទះ ដើម្បីសម្រួលចរាចរណ៍ លើការធ្វើតំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ។ មិនតែប៉ុណ្ណោះ លោកស្នងការក៏បានអោយកំលាំងអធិការក្រុង-ស្រុកទាំង ១០ ត្រូវមានការចុះល្បាត និងដាក់កំលាំង នៅតាមទីវត្តអារាម ណាដែលមានភាពអ៊ូរអរច្រើន ពីព្រោះក្រុមឆ្លៀតឱកាស រងចាំមើលតែឱកាសតែប៉ុណ្ណោះ ដូច្នេះក្នុងនាមយើងជានគរបាលជាតិ ដែលឈរជើងនៅជាប់ និងមូលដ្ឋានផ្ទាល់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើការងារ និងតួនាទីជានគរបាលរបស់ខ្លួន ។
ការជម្រុញដល់មន្ត្រីនគរបាលអោយត្រៀមការពារ និងសម្រួលចរាចរណ៍នៅតាមដងផ្លូវនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺក្នុងពេលដែលលោកស្នងការខេត្ត ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសង្កត់ធ្ងន់ទៅលើសភាពការនៅខាងក្រៅរបស់ក្រុមជនអមិត្ត ដែលមានគោលបំណងចង់គៀងគរប្រជាពលរដ្ឋ ក្នុងស្រុកធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ម្លេះហើយនគរបាលគ្រប់ផែនទាំងអស់ ត្រូវតែក្តាប់សភាពការនេះអោយបាន ត្រៀមបង្ការ និងបង្ក្រាបរាល់ជនអមិត្តណា ដែលមានចេតនាធ្វើអោយអសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ព្រោះវាជាកត្តាព្វកិច្ចរបសនគរបាលជាតិ ដែលមានតួនាទីលើការការពារ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ។ លោកស្នងការបន្តថា អធិការគ្រប់ស្រុកក្រុងទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវតែពាំនាំនូវសេចក្តីផ្សព្វផ្សាយនេះទៅដល់កងកំលាំងនគរបាលគ្រប់រូប ដែលជាប់និងមូលដ្ឋានផ្ទាល់ អោយបានយល់ច្បាស់ពីសភាពការនាពេលបច្ចុប្បន្ននេះ ដើម្បីត្រៀមកាបង្ក្រាបនៅរាល់សកម្មភាពគៀងគរគ្នា របស់ក្រុមជនអមិត្ត ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមធ្វើការបើកបរដោយប្រកាន់ភ្ជាប់លើការគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរត្រូវមានចិត្ត ចេះយោកយល់គ្នា មួយវិញទៀត បើសិនជាស្រវឹងសូមកុំបើកបរ ដើម្បីគិតពីកត្តាសុខសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
























0 comments:

Post a Comment