ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Sunday, September 29, 2019

ក្នុងពេលសិក្សា«វិន័យ និងក្រមសីលធម៍»គឺជាចំនុចសំខាន់ក្នុងការក្រេបជញ្ជក់យកវិជ្ជាពីគ្រូបង្រៀន


តាកែវ៖ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញបឋមរយៈពេលខ្លីដល់មន្ត្រីប៉ុស្តិនគរបាលរដ្ឋបាលនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបាន លើកឡើងថា ក្នុងពេលសិក្សា«វិន័យ និងក្រមសីលធម៍»គឺជាចំនុចសំខាន់ក្នុងការក្រេបជញ្ជក់យកវិជ្ជាពីគ្រូបង្រៀន ដូច្នេះកងកំលាំងនគរបាលទាំងអស់ត្រូវ មានការទទួលខុសត្រូវខ្ពស់ក្នុងនាមយើងជាមន្ត្រីនគរបាលយុតិធម៍ ត្រូវតាមដានស្តាប់ដោយយកចិត្តទុកដាក់ នៅការណែនាំរបស់គ្រូឧទេស អំពីជំនាញ និងច្បាប់នានា ក្នុងពេលដែលយើងចុះអនុវត្តជាក់ស្តែងផ្ទាល់ ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនិងបំប៉នជំនាញបឋមដល់មន្ត្រីប៉ុស្តិរដ្ឋបាលរយៈពេលខ្លីនេះ មានរយៈពេល ១១ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះខេត្តតាកែវ មានប៉ុស្តិរដ្ឋបាលចំនួន ១០០ប៉ុស្តិ និងមានមន្ត្រីនគរបាលជាសិក្ខាកាមចំនួន ២៧០នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ផាន់ សុផេង អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការប៉ុស្តិនគរបាលរដ្ឋបាល បានមានប្រសាសន៍ថា អង្គភាពនគរបាលប៉ុស្តិរដ្ឋបាលគឺជាអង្គភាពមួយដែលឋិតនៅក្នុងចំណោមប្រជាជនរាប់ម៉ឺន រាប់សែននាក់ ហើយមន្ត្រីប៉ុស្តិនេះហើយដែលជាអ្នកឋិតនូវជួរមុខ ក្នុងការជួបប្រទះនិងប្រឈមនៅបញ្ហាជាច្រើន ដូច្នេះនគរបាលប៉ុស្តិរដ្ឋបាលត្រូវតែមានសមត្ថភាពខ្ពស់ ក្នុងការចាត់វិធានការ និងការដោះស្រាយបញ្ហាដែលកំពុងប្រឈមជាមួយនិងជនល្មើស និងសេវាកម្មនានាដែលត្រូវបម្រើអោយប្រជាពលរដ្ឋ ម្លេះហើយនៅពេលមានវគ្គបំប៉នជំនាញបឋមខ្លីដល់មន្ត្រីនគរបាលរដ្ឋបាលនាពេលនេះ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំស្វែងយល់ពីគ្រូឧទេស ដែលសុទ្ធសឹងតែជាអ្នកជំនាញ និងឆ្លងកាត់បទពិសោធន៍ ជាច្រើនឆ្នាំ មកបង្រៀន ។ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់នូវវគ្គបំប៉ននេះ អស់លោកដែលជាមន្ត្រីនគរបាលយុត្តិធម៍ និងយកចំនេះវិជ្ជាទៅអនុវត្តលើការងារប្រកបដោយជោគជ័យ ។ តាកែវ





















Tuesday, September 24, 2019

ប្រធានអង្គភាពច្រកចេញចូលតែមួយចាត់ទុកការចែកសម្ភារៈសិក្សាដល់សិស្សគឺជាចលនាមួយក្នុងការជម្រុញស្មារតីដល់ពួកគាត់ងាកមករកការសិក្សា


តាកែវ៖ ប្រធានអង្គភាពច្រកចេញចូលតែមួយចាត់ទុកការចែកសម្ភារៈសិក្សាដល់សិស្ស គឺជាចលនាមួយក្នុងការជម្រុញស្មារតីដល់ពួកគាត់ងាកមករកការសិក្សាវិញ ច្រើនជាងយកពេលទំនេរទុក្ខចោល ។ ព្រោះថា បច្ចុប្បន្ននេះភាគច្រើនកុមារាកុមារីមួយចំនួនរស់នៅទីជនបទ មិនខុសពីកុមារាកុមារីនៅទីប្រជុំជននោះទេ ដោយសារតែអាណាព្យាបាលសិស្ស ឬឱពុកម្តាយ បានអោយកូនៗរបស់ខ្លួនប្រើប្រាស់នៅ ទូរស័ព្ទស្មាតហ្វូលលេងហ្គេមឬមើលរូបភាពកំសាន្ត នៅពេលទំនេរឬថ្ងៃឈប់សម្រាក ច្រើនជាងអោយពួកគាត់ កាន់សៀវភៅអាន ឬសរសេមេរៀន ដូច្នេះដើម្បីជាការដាស់តឿនដល់ពួកគាត់ ដែលជាអណាព្យាបាលសិស្សនោះ រូបលោករួមជាមួយនិងក្រុមការងារបានសម្រេច ទិញជាសម្ភារៈសិក្សា យកមកចែកជូនដល់ក្មេងៗ ដែលនិងត្រូវចូលរៀននៅឆ្នាំសិក្សាថ្មីនាពេលខាងមុខនេះ ។
ការលើកឡើងរបស់លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តតាកែវ បែបនេះគឺបន្ទាប់ពីលោក រួមជាមួយក្រុមការងារបានផ្តួចផ្តើមគំនិតគៀងគររកថវិការពីសប្បុរសជនក្នុងខេត្ត រួចយកមកទិញជាសម្ភារៈសិក្សាចែកជូនដល់កុមារាកុមារីចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាពោធិអង្គ ឋិតនៅឃុំរាមអណ្តើក ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ឃ៊ុត ប៊ុនធឿន បានបន្តថា លោកនិងក្រុមការងារអង្គភាពច្រកចេញចូលតែមួយ បានសម្តែងនៅក្តីរំភើប និងសប្បាយចិត្ត ក្រោយឃើញស្នាមញញឹមរបស់ ពួកគាត់ដែលជាអាណាព្យាបាលសិស្ស និងក្មេងៗ ព្រោះការជួយជាសម្ភារៈសិក្សានេះ វាមិនជាមានអ្វីច្រើនណាស់ណាទេ តែវាបានជួយបំពេញនៅចន្លោះខ្វះខាត ក៏ដូចជាការសម្រាលលើការចាយវាយទិញសម្ភារៈសិក្សាដល់ពួកគាត់ផងដែរ ។
សូមបញ្ជាក់ផងដែរ ថាអំណោយដែលយកមកចែកជូនដល់កុមារាកុមារី និងលោកគ្រូអ្នកគ្រូនាពេលនោះ រួមមានសិស្សនុសិសិ្សមួយម្នាក់ៗ ទទួលបានកាត្តាបមួយ សៀវភៅ និងខ្មៅដៃ ចំណែកលោកគ្រូអ្នកគ្រូទទួលបានការដូរមួយកញ្ចប់ និងថិវការមួយចំនួន រួមជាមួយ ទូរកញ្ចក់ដាក់សម្ភារៈការិយាល័យ ០១ ។ តាកែវ













Monday, September 23, 2019

នាឱកាសបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីជាតិខ្មែរនេះស្នងការនគរបាលខេត្តតាកែវត្រៀមកំលាំងរួចជាស្រេចក្នុងការចុះសម្រួលការងារចរារចរណ៍នៅតាមគោលដៅផ្លូវជាតិសំខាន់ៗដើម្បីបញ្ជៀសការកកស្ទះ និងធានាពីសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរមកលេងស្រុកកំណើតនិងទៅទីវត្តអារាម


តាកែវ៖ លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានត្រៀមកំលាំងនគរបាលជាច្រើននាក់សម្រាប់ត្រៀមរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងនៅគោលដៅ ឬចំនុច ដែលមានសភាពកកស្ទះ ដើម្បីសម្រួលចរាចរណ៍ លើការធ្វើតំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ។ មិនតែប៉ុណ្ណោះ លោកស្នងការក៏បានអោយកំលាំងអធិការក្រុង-ស្រុកទាំង ១០ ត្រូវមានការចុះល្បាត និងដាក់កំលាំង នៅតាមទីវត្តអារាម ណាដែលមានភាពអ៊ូរអរច្រើន ពីព្រោះក្រុមឆ្លៀតឱកាស រងចាំមើលតែឱកាសតែប៉ុណ្ណោះ ដូច្នេះក្នុងនាមយើងជានគរបាលជាតិ ដែលឈរជើងនៅជាប់ និងមូលដ្ឋានផ្ទាល់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើការងារ និងតួនាទីជានគរបាលរបស់ខ្លួន ។
ការជម្រុញដល់មន្ត្រីនគរបាលអោយត្រៀមការពារ និងសម្រួលចរាចរណ៍នៅតាមដងផ្លូវនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺក្នុងពេលដែលលោកស្នងការខេត្ត ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសង្កត់ធ្ងន់ទៅលើសភាពការនៅខាងក្រៅរបស់ក្រុមជនអមិត្ត ដែលមានគោលបំណងចង់គៀងគរប្រជាពលរដ្ឋ ក្នុងស្រុកធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ម្លេះហើយនគរបាលគ្រប់ផែនទាំងអស់ ត្រូវតែក្តាប់សភាពការនេះអោយបាន ត្រៀមបង្ការ និងបង្ក្រាបរាល់ជនអមិត្តណា ដែលមានចេតនាធ្វើអោយអសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ព្រោះវាជាកត្តាព្វកិច្ចរបសនគរបាលជាតិ ដែលមានតួនាទីលើការការពារ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ។ លោកស្នងការបន្តថា អធិការគ្រប់ស្រុកក្រុងទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវតែពាំនាំនូវសេចក្តីផ្សព្វផ្សាយនេះទៅដល់កងកំលាំងនគរបាលគ្រប់រូប ដែលជាប់និងមូលដ្ឋានផ្ទាល់ អោយបានយល់ច្បាស់ពីសភាពការនាពេលបច្ចុប្បន្ននេះ ដើម្បីត្រៀមកាបង្ក្រាបនៅរាល់សកម្មភាពគៀងគរគ្នា របស់ក្រុមជនអមិត្ត ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមធ្វើការបើកបរដោយប្រកាន់ភ្ជាប់លើការគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរត្រូវមានចិត្ត ចេះយោកយល់គ្នា មួយវិញទៀត បើសិនជាស្រវឹងសូមកុំបើកបរ ដើម្បីគិតពីកត្តាសុខសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។