ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, July 25, 2019

អភិបាលស្រុកសំរោងបញ្ជាអោយកំលាំងអាវុធហត្ថចុះឃាត់រថយន្តដឹកដីនិងអាបុលរុញយកមករក្សាទុកក្រោយម្ចាស់ដីនូវតែបំពានលើកិច្ចសន្យាចំនួន៣ដងរួចមកហើយរឿងចាក់ដីលើផ្ទៃបឹងហាមឃាត់


តាកែវ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោងអនុវត្តធម៍ក្តៅ លេងធ្វើការណែនាំបន្តទៀតហើយ ក្រោយម្ចាស់ទីតាំង នូវតែហ៊ានចាក់ដីរំលោភលើផ្ទៃបឹងបទរកា ដែលជាតំបន់ហាមឃាត់ ខណៈដែលម្ចាស់ទីតាំងនៅខាងក្រោយរោងម៉ាស៊ីនផលិតទឹកកកឈ្មោះ អ៉ី មួយ នោះ ត្រូវបានអាជ្ញាធរស្រុកធ្វើការប្រមាន និងធ្វើកិច្ចសន្យា ៣លើករួចមកហើយ តែមិនស្តាប់ឡើយ ។

ការបញ្ជាអោយឃាត់រថយន្ត និងគ្រឿងចាក់ដែលធ្វើសកម្មភាពចាក់ដីចូលក្នុងតំបន់ហាមឃាត់នោះ គឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយអោយកំលាំងអាវុធហត្ថស្រុក ឃាត់រថយន្តចាក់ដី បាន ១គ្រឿង គ្រឿងចាក់អាប៊ុលរុញ ១គ្រឿង ។
បើតាមសម្តីរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ដែលសូមមិនបញ្ចេញឈ្មោះ បាននិយាយថា ជុំវិញបញ្ហាលួចចាក់ដីលុបបឹងបឹងបទរកានេះ គឺបានកើតឡើងតាំងពីជំនាន់អភិបាលស្រុកចាស់លោក ញ៉ែម ស្រស់ មកម្លេះ ដែលបច្ចុប្បន្ននេះលោកជាអភិបាលស្រុកព្រៃកប្បាស ហើយជំនួសដោយអភិបាលស្រុកថ្មីលោក កេត ម៉ៅ ។ ពលរដ្ឋដដែលបាននិយាយទៀតថា ដីដែលចាក់លុបយកបឹងបទរកានេះ មិនមែនរាប់រយឡានដូចគេនិយាយនោះទេ គឺរាប់ពាន់ឡានឯណ្ណោះ ព្រោះបឹងមានជម្រៅជ្រៅ ហើយបានធ្វើសកម្មភាពចាក់លុបបឹងបានជាធម្មតា មិនដឹងជាគាត់មានខ្សែថ្នាក់នោះទេទើបជាហ៊ានបែបនេះ ។
ក្នុងនោះដែរលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលហ៊ានចាក់ដីរំលោភបំពានលើអាងស្តុបទឹក និងបំពានលើសេចក្តីណែនាំរបស់អជ្ញាធរនោះ គឺយើងនិងអនុវត្តតាមនីតិវិធី ដោយគ្មានការយោកយល់ឡើយ និងឃាត់យករថយន្តដែលជាមធ្យោបាយដឹកដី និងគ្រឿងចាក់នោះយកមករក្សាទុក ធ្វើការផាកពិន័យទៅតាមគោលការណែនាំ ចំណែកម្ចាស់ដីដែលហ៊ានបំពាននោះ ចាក់នៅត្រង់ណា ចូលតំបន់ហាមឃាត់ប៉ុន្មានម៉ែត្រ គឺត្រូវកាយចេញវិញប៉ុនឹង ហើយនិងចាត់ការតាមនីតិវិធីផងដែរ ។ តាកែវ


0 comments:

Post a Comment