ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, July 11, 2019

លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស អញ្ជើញប្រគល់ថវិកា២លានរៀល ជូនដល់លោកវរសេនីយ៍ត្រី ញ៉ុក សារិន អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ត្រូវជាស្វាមីសព លោកស្រី ទៀងសូនីន ដែលទទួលមរណៈភាព

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩ និង១៥នាទី លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាន លោក អធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត អញ្ជើញប្រគល់ថវិកា២លានរៀល ជូនដល់លោកវរសេនីយ៍ត្រី ញ៉ុក សារិន អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ត្រូវជាស្វាមីសព លោកស្រី ទៀងសូនីន ដែលទទួលមរណៈភាព




កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយ(ជម្ងឺលេីសឈាម) ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្ដតាកែវ។
       ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

0 comments:

Post a Comment