តាកែវ៖ ក្រុមអតីតសិស្សវិទ្យាល័យជាស៊ីមតាកែវប្រមាណជិត១០០នាក់ ដែលរៀននៅជំនាន់ឆ្នាំសិក្សា១៩៨៦ បានរួមគ្នាផ្តួចផ្តើមកសាងឡើងនូវរូបសំណាកលួងព្រះស្តេចកន និងជួសជុលកែលម្អរ រូបសំណាកព្រះបាទជ័យវរ័ន្មទី០៧ នៅក្នុងបរិវេណសាលានេះផ្ទាល់ ។ ពិធីសម្ពោធនេះរៀបចំធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ ។
លោក រិន រ៉ាវី ដែលជាអ្នកផ្តួចផ្តើមកសាងរូបសំណាកទាំងពីរនេះ និងរៀបចំកម្មវិធីឲ្យមានការជួបជុំមិត្តរួមជំនាន់ឆ្នាំសិក្សា១៩៨៦ បានមានប្រសាសន៍ថា ដើម្បីជាការរំលឹកដឹងគុណ និងជាការចងចាំនូវអនុស្សាវីរយ៍ជាច្រើនមិនអាចបំភ្លេចបាន ដែលក្រុមយើងធ្លាប់បានសិក្សារៀនសូត្រក្នុងសាលាមួយនេះ ពិសេសចំពោះលោកគ្រូអ្នកគ្រូបានផ្តល់ចំណេះដឹងដល់ពួកយើងទាំងអស់គ្នា មិត្តរួមជំនាន់បានមូលមតិគ្នា កសាងឡើងនូវរូបសំណាកលួងព្រះស្តេចកន និងជួសជុលកែលម្អរ រូបសំណាកព្រះបាទជ័យវរ័ន្មទី០៧ ដែលមានស្រាប់តែមានសភាពចាស់ នៅក្នុងបរិវេណសាលាវិទ្យាល័យជាស៊ីម ។
លោក រិន រ៉ាវី បន្ថែមទៀតថា ការកសាងរូបសំណាកលួងព្រះស្តេចកន និងជួលជុលរូបសំណាក ព្រះបាទជ័យវរ័ន្មទី០៧ គឺស្មើនឹងការដឹងគុណ និងគោរពគុណដូចជាឪពុកម្តាយយើងទាំងអស់គ្នាដែរ ព្រោះគ្រូគឺជាគុណធម៌មួយដ៏ប្រពៃដែលមិនអាចខ្វះបានឡើយ ពិសេសគឺដើម្បីបញ្ជាក់អំពីទឹកចិត្តកតញូរបស់សិស្សគ្រប់រូបចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្ស ឲ្យមាននូវពុទ្ធិច្បាស់លាស់ប្រកបដោយបញ្ញាញាណ ប្រកបដោយគុណធម៌ សិលធម៌ល្អក្នុងសង្គម និងក្លាយជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិបន្តវេណទៅថ្ងៃក្រោយផងដែរ ហើយម្យ៉ាងវិញទៀតនៅក្នុងពិធីនេះ ក៏ផ្តល់ឱកាសដល់អតីតសិស្សទាំងអស់បានជួបជុំគ្នាសាកសួរសុខទុក្ខ និងបានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រោះយើងបានបែកគ្នាអស់រយៈពេលជិត៣៥ឆ្នាំមកហើយ ពិសេសគឺដើម្បីផ្តល់ជូនគម្រូដល់សិស្សប្អូនៗជំនាន់ក្រោយឲ្យគិតគូរ និងធ្វើអ្វីមួយទុកជាស្នាដៃនៅក្នុងសាលារៀនរបស់ខ្លួនសម្រាប់ជំនាន់របស់ពួកគេ និងយុវសិស្ស នួន ជីវម៉េងសិស្សថ្នាក់ទី៧ ច សាលាជាសុីមតាកែវផងដែរ។ តាកែវ