ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, April 28, 2019

ឯកឧត្តម សុខ សំណាង ជួបសំណេះសំណាលជាមួយមន្ត្រីប៉ូលិសនៃស្នងការដ្ឋានគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធីសំណេះសំណាល និងប្រជុំជួរត្រួតពិនិត្យកម្លាំង​ ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានលេខាធិការដ្ឋាន​គណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ជាស្នងការរង ដោយមានការអញ្ជើញចូលរួមពី លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោក អធិការ-អធិការរងទទួលការងារសណ្តាប់ធ្នាប់ ស្រុក ក្រុង កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត​ និងមន្ត្រីនគរបាលពាក់ព័ន្ធសរុបមានចំនួន៥២៩នាក់ ស្រី៦៧នាក់។
          មានមតិនាឱកាសនោះដែរ ឯកឧត្តម ស្នងការ​ បានណែនាំក្រេីនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ត្រូវប្រមូលផ្តុំកម្លាំង​ត្រៀមការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គល​ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នាថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៩ និងការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី-ខេត្ត​ និងក្រុង-ស្រុក-ខ័ណ្ឌ​ អាណត្តិទី៣​ នាថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខ​។ ទន្ទឹមនោះដែរត្រូវជម្រុញវិធានការល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ  បង្ការទប់ស្កាត់បទល្មេីសលួច​ ឆក់​ ប្លន់​ ដេីម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តទាំងមូលផងដែរ។



























0 comments:

Post a Comment