តាកែវ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍ជម្រុញដល់នគរបាលទាំងអស់ត្រូវតែចេះប្រព័ន្ធបច្ចេកវិទ្យា ការតាមដានពត័មាននានានៅតាមបណ្តាញសង្គមហ្វេសបុក ការទំនាក់ទំនងសារជាសំលេង ផ្ញើរជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងទូរទាំងពិភពលោក ។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះអោយខានតែបាន ។
ថ្លែងបែបនេះគឺក្នុងពេលដែលលោកស្នងការនគរបាលខេត្ត រួមជាមួយ ឯកឧត្តមឧត្តមសេនីយ៏ឯក គង់ សារ៉ន អនុប្រធាននាយកដ្ឋានសន្តិសុខ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបំប៉ននិងផ្តល់បទពិសោធន៏ ជំនាញសន្តិសុខ ជូនមន្ត្រីនគរបាលទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ នេះ ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញសន្តិសុខនោះដែរឯកឧត្តម ឧត្តមសេនីយ៏ឯក គង់ សារ៉ន បានមានប្រសាសន៏ថា
ឆ្លងកាត់ការហាត់រៀនពីការក្តាប់នៅពត័មានសន្តិសុខនៅតាមមូលដ្ឋាន សិក្ខាកាមរបស់យើងមានការយល់ដឹងច្រើនចំពោះការក្តាប់ពត័មានសន្តិសុខនានា អំពីគោលបំណងបែបណាខ្លះរបស់ជនអមិត្តមួយចំនួនដែលកៀងគរគ្នា ធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាល ។ ដូច្នេះក្រោយបញ្ចប់នៅវគ្គបំប៉ននេះទៅមន្ត្រីជំនាញទាំងអស់និង អនុវត្តការងារបានល្អជាងនេះ និងសម្រេចនៅគោលដៅដែលថ្មាក់លើដាក់អោយតាកែវ
0 comments:
Post a Comment