ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Sunday, April 28, 2019

ឯកឧត្តម សុខ សំណាង ជួបសំណេះសំណាលជាមួយមន្ត្រីប៉ូលិសនៃស្នងការដ្ឋានគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធីសំណេះសំណាល និងប្រជុំជួរត្រួតពិនិត្យកម្លាំង​ ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានលេខាធិការដ្ឋាន​គណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ជាស្នងការរង ដោយមានការអញ្ជើញចូលរួមពី លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោក អធិការ-អធិការរងទទួលការងារសណ្តាប់ធ្នាប់ ស្រុក ក្រុង កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត​ និងមន្ត្រីនគរបាលពាក់ព័ន្ធសរុបមានចំនួន៥២៩នាក់ ស្រី៦៧នាក់។
          មានមតិនាឱកាសនោះដែរ ឯកឧត្តម ស្នងការ​ បានណែនាំក្រេីនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ត្រូវប្រមូលផ្តុំកម្លាំង​ត្រៀមការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គល​ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នាថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៩ និងការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី-ខេត្ត​ និងក្រុង-ស្រុក-ខ័ណ្ឌ​ អាណត្តិទី៣​ នាថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខ​។ ទន្ទឹមនោះដែរត្រូវជម្រុញវិធានការល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ  បង្ការទប់ស្កាត់បទល្មេីសលួច​ ឆក់​ ប្លន់​ ដេីម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តទាំងមូលផងដែរ។



























Tuesday, April 23, 2019

លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា និង ក្រេីនរំលឹកណែនាំអំពី"វិន័យកងកម្លាំងនគរបាលជាតិ ច្បាប់ចរាចរណ៍ផ្លូវគោក"


ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដោយបានការអនុញ្ញាតិពី លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា និង ក្រេីនរំលឹកណែនាំអំពី"វិន័យកងកម្លាំងនគរបាលជាតិ ច្បាប់ចរាចរណ៍ផ្លូវគោក"



 ដល់មន្រ្តីនគរបាលក្រោមឱវាទក្នុងផែនការងារគ្របគ្រងធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឲ្យធ្វេីជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការបេីកបររថយន្ត ម៉ូតូ និងមធ្យោបាយផ្សេងៗទៀត ត្រូវតែដាក់ខ្សែក្រវ៉ាត់ ពាក់ម៉ួកការពារសុវត្ថិភាព ពេលធ្វេីដំណេីរទៅទីជិត ទីឆ្ងាយដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកប្រេីប្រាស់នៅលេីដងផ្លូវ ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុឈានដល់ការបាត់បង់អាយុជីវិតផងដែរ៕

Saturday, April 6, 2019

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវផ្ញើសារជូនពរឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ

តាកែវ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវផ្ញើសារជូនពរឯកឧត្តមបណ្ឌិត អ៊ុក រ៉ាបុ៊ន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវផ្ញើរសារជូនពរ អភិបាលខេត្តតាកែវក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

តាកែវ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវផ្ញើរសាជូនពរ អភិបាលខេត្តតាកែវក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។

Thursday, April 4, 2019

អភិបាលខេត្តតាកែវជម្រុញអោយក្រុមគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់លើការព្យាបាលអ្នកជម្ងឺអោយអស់ពីលទ្ធភាពដើម្បីសង្គ្រោះជីវិតមនុស្ស



តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានធ្វើការជម្រុញដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវតែគោរពក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនខ្ជប់ខ្ជួន ជាពិសេសយកចិត្តទុកដាក់លើការព្យាបាលអ្នកជម្ងឺអោយអស់ពីលទ្ធភាពដើម្បីសង្គ្រោះជីវិតមនុស្ស ។
ថ្លែងបែបនេះក្នុងពេលដែលឯកឧត្តមអភិបាលខេត្តតាកែវរួមជាមួយលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលចូលរួមក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់មន្ទីរសុខាភិបាលឆ្នាំ២០១៨នេះ នៅសាលប្រជុំមន្ទីរសុខាភិបាល នារសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា កន្លងមកយើងឃើញថាមានការរីកចម្រើនខ្លាំងទោលើផ្នែកប្រព័ន្ធបច្ចេកវិទ្យា ហើយប្រព័ន្ធបច្ចេកវិទ្យានេះបានធ្វើអោយមានការផ្សព្វផ្សាយជាពត័មាន អំពីកំហុសឆ្គងមួយចំនួន ដែលក្រុមគ្រូពេទ្យរបស់យើងបានធ្វើខុស ធ្វើអោយមានការសាយភាយ ហើយបានជះឥទ្ធិពលដល់ក្រុមគ្រូពេទ្យជាច្រើនផ្សេងទៀត ។ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវតែមានការយោគយល់ច្រើនជាមួយ និងប្រជាពលរដ្ឋរបស់យើងដែលជាអ្នកទទួលសេវា ពីព្រោះការយល់ដឹងរបស់ពួកគាត់មួយចំនួន នៅមានកម្រិត ម្លេះហើយសូមអោយគ្រូពេទ្យត្រូវតែយកការអត់ធ្មត់ជាធំ ដើម្បីសង្គ្រោះអាយុជីវិតរបស់មនុស្ស ហើយត្រូវតែបញ្ចៀសអោយបាននៅចំនុចអសកម្មទាំងឡាយ ដែលធ្លាប់តែកើតមានកន្លងមក ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោកវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ធ្មប និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ទាំងផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខាសុខាភិបាល បានបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ប៉ុស្ដិ៍សុខភាពទាំងអស់ទូទាំងខេត្តតាកែវ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ នៅតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។ តាកែវ












Wednesday, April 3, 2019

ស្នងការនគរបាលខេត្តតាកែវជម្រុញអោយមន្ត្រីនគរបាលទាំងអស់ត្រូវតែចេះចំពោះប្រព័ន្ធបច្ចេកវិទ្យាដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលកើតចេញពីបច្ចេកវិទ្យាទំនើបនេះ


តាកែវ៖ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានមានប្រសាសន៍ជម្រុញដល់នគរបាលទាំងអស់ត្រូវតែចេះប្រព័ន្ធបច្ចេកវិទ្យា ការតាមដានពត័មាននានានៅតាមបណ្តាញសង្គមហ្វេសបុក ការទំនាក់ទំនងសារជាសំលេង ផ្ញើរជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងទូរទាំងពិភពលោក ។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះអោយខានតែបាន ។
ថ្លែងបែបនេះគឺក្នុងពេលដែលលោកស្នងការនគរបាលខេត្ត រួមជាមួយ  ឯកឧត្តមឧត្តមសេនីយ៏ឯក គង់ សារ៉ន អនុប្រធាននាយកដ្ឋានសន្តិសុខ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបំប៉ននិងផ្តល់បទពិសោធន៏ ជំនាញសន្តិសុខ ជូនមន្ត្រីនគរបាលទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ នេះ ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញសន្តិសុខនោះដែរឯកឧត្តម ឧត្តមសេនីយ៏ឯក គង់ សារ៉ន បានមានប្រសាសន៏ថា
ឆ្លងកាត់ការហាត់រៀនពីការក្តាប់នៅពត័មានសន្តិសុខនៅតាមមូលដ្ឋាន សិក្ខាកាមរបស់យើងមានការយល់ដឹងច្រើនចំពោះការក្តាប់ពត័មានសន្តិសុខនានា អំពីគោលបំណងបែបណាខ្លះរបស់ជនអមិត្តមួយចំនួនដែលកៀងគរគ្នា ធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាល ។ ដូច្នេះក្រោយបញ្ចប់នៅវគ្គបំប៉ននេះទៅមន្ត្រីជំនាញទាំងអស់និង អនុវត្តការងារបានល្អជាងនេះ និងសម្រេចនៅគោលដៅដែលថ្មាក់លើដាក់អោយតាកែវ