តាកែវ៖សំណង់ធ្វើជិតរួចរាល់ទៅហើយអាជ្ញាធរខេត្តតាកែវទើបចុះមកឃាត់សង្ស័យមានភ្លើងខៀវហើយទើបធ្វើលើដីប្រឡាយសធារណៈរបស់រដ្ឋបានយ៉ាងស្រួលបែបនេះ ។
ប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នានិយាយថា សំណង់រឹងមួយបាននិងកំពុងសាងសង់រំលោភយកដីប្រឡាយ មកក្រោយរាប់សិបម៉ែត្រ តែមិនមានការអើរពើពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ លុះមានការចេញផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ទើបលិចឮតំណឹងថា អាជ្ញាធរក្រុងដូនកែវដែលដឹកនាំលោកប៉ាន ភារៈ ធ្លាប់ចុះមកហាមឃាត់ ២ដងរួចមកហើយ តែម្ចាស់ផ្ទះហាក់បីដូចជាមិនខ្លាចរអា ឬបញ្ឈប់សកម្មភាពសាងសង់ឡើយ សង័្សយមានភ្លើងខៀវពីអាជ្ញាធរខេត្ត ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីនេះនៅថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២០ អាជ្ញាធរខេត្តតាកែវដឹកនាំដោយលោកម៉ឹង វុទ្ធី អភិបាលរងខេត្ត បានចុះទៅធ្វើការហាមឃាត់ហើយ ហើយបានបញ្ជាក់ថាសំណង់នេះគឺមិនទាន់មានច្បាប់សាងសង់នោះទេ ។ ប្រជាពលរដ្ឋរស់នៅទីនោះរងចាំមើលថា ការសាងសង់ចូលដីប្រឡាយដោយគ្មានច្បាប់សាងសង់នោះ តើរដ្ឋបាលខេត្តតាកែវ មានវិធានការបែបណាបន្ត បើសាងសង់បាន ជិត ៧៥ភាគរយទៅហើយ តើគួរវាយកម្ទេចចោលឬទុកអោយលួចសាងសង់បន្តទៀត នេះជាការលើឡើងពីមតិប្រជាពលរដ្ឋ ដែលលោក ហាក់បីដូចជាអស់ជំនឿរលើចំណាក់ការរបស់អាជ្ញាធរ ខណៈការសាងសំណង់លើដីប្រឡាយ លើដីបេងរបស់រដ្ឋនៅក្នុងខេត្តតាកែវ អាចសាងសង់បានសេរី ទាំងដែលគ្មានការអនុញ្ញាតពីជំនាញសូរិយោដី ។ តាកែវ